តាលោសែនជ័យ ជាស្រុកដំបូងគេ ក្នុងខេត្តពោធិ៍សាត់ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

2025/03/15 02:20:16 am        61

ពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរពិធីប្រកាសជាផ្លូវការ ស្រុកតាលោសែនជ័យ ជាស្រុកបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការការចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ តំណាងអង្គការដៃគូរ អាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។

បើតាមរបាយការណ៍របស់លោក ធីម សុធារ៉ា មន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឲ្យក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំផ្តោតទៅ លើការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន ល្អ ប្រព័ន្ធចែកចាយទឹកខ្នាតខូច ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យនៅទីជនបទ ។ ដើម្បីសម្រេចអោយបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទត្រូវមានទឹកស្អាត និងអនាម័យ ១០០% មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ ជ្រុំជ្រែង និងចូលរួម ចំណែកយ៉ាងសកម្មពីបណ្តាសម្បុរសជន អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធទាំង អស់នៅក្នុងខេត្ត និងក្រៅខេត្ត ផងដែរ ។ ដោយបច្ចុប្បន្ននេះ ការងារផ្នែក អនាម័យជនបទ មានអាត្រាគ្របដណ្តប់ទូទាំងខេត្តចំនួន៨៨% ក្នុងនោះ ស្រុកតាលោសែនជ័យ ជាស្រុកដំបូងគេ ដែលបានបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF )១០០ភាគរយ ក្នុងចំណោមក្រុង-ស្រុកទាំង០៧ក្នុងខេត្ត ជាមួយគ្នានោះក្រុងពោធិ៍សាត់មានទិន្នន័យអនាម័យ៩៦% ស្រុកភ្នំក្រវាញមានទិន្នន័យអនាម័យ៩២% ស្រុកបាកានមានទិន្នន័យអនាម័យ ៩១% ស្រុកកណ្តៀងមានទិន្នន័យអនាម័យ៨៣% ស្រុកក្រគរមានទិន្នន័យអនាម័យ៨២% និងស្រុកវាលវែង មានទិន្នន័យអនាម័យចំនួន៦៨% ។

ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើឲ្យរដ្ឋបាលស្រុកតាលោសែនជ័យ អង្គការដៃគូ និងសប្បុរសជនបានចូលរួមជំរុញឱ្យកិច្ចការងារអនាម័យ និងបរិស្ថានស្រុកតាលោសែនជ័យបានល្អប្រសើរ នឹងបានប្រែក្លាយជា ស្រុកដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រហូតទទួលបានជ័យលាភី(ODF) ដែលកំពុងធ្វើពិធី ប្រកាសជាផ្លូវការនាពេលនេះ ។ ភាពជោគជ័យទាំងនេះ បានមកពីការខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់យ៉ាងសកម្ម។ សមិទ្ធផលដែលសម្រេចបានក្នុងពេលនេះ បានឆ្លុះបញ្ចាំងពីឥរិយាបថរបស់ប្រជាពលរដ្ឋ ចំពោះការយល់ដឹងពីអ នាម័យបរិស្ថាន ការផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវស្ទើរគ្រប់ក្រុមគ្រួសារ ។ ហើយយើងនឹងបន្តរួមសហការគ្នា ជម្រុញឲ្យគ្រប់ក្រុង-ស្រុកផ្សេងៗទៀតក្នុងខេត្ត ត្រូវតែបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF) ដើម្បីខេត្តពោធិ៍សាត់ក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF)១០០ភាគរយ នៅចុងឆ្នាំ២០២៥នេះ ។

គួរឱ្យដឹងដែរថា ស្រុកតាលោសែនជ័យចែកចេញជា២ឃុំ មានភូមិ៣៥ មានផ្ទៃដីសរុប៤៣៤.១៨គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប៤៤,៦១៥នាក់ ស្មើរនិង១១,២៦៨គ្រួសារ មានខ្នងផ្ទះសរុបចំនួន១០,២០៥ខ្នងផ្ទះ ហើយខ្នងផ្ទះដែលមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់មានចំនួន១០០១០ខ្នងផ្ទះ ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm