យោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសឈីលី បានរកឃើញការងាប់របស់សត្វចាប Skua នៅតំបន់អង់តាក់ទិក ដោយសារជំងឺគ្រុនផ្តាសាយបក្សបង្ករោគខ្ពស់(H5N1) ។
ការស៊ើបអង្កេតរួមគ្នារបស់សាកលវិទ្យាល័យមន្រ្តីសង្ឃកាតូលិកឈីលី និងវិទ្យាស្ថានសហស្សវត្សរ៍ Milenio BASE បានបង្ហាញអត្រាងាប់មិនធ្លាប់ដែលមានពីមុននៅក្នុងចំណោមសត្វចាប Skua ដែលជាសត្វស្លាបសមុទ្រគួរឲ្យខ្លាចនៅតំបន់ប្រព័ន្ធអេកូឡូស៊ីអង់តាក់ទិក ។
ការរកឃើញនេះតំណាងឲ្យការកើតមានជាឯកសារនៅតំបន់ភាគខាងត្បូងបំផុតរបស់វីរុស H5N1 រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។
លោក Fabiola Leon គឺជាអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Milenio BASE និយាយថា ការរកឃើញជំងឺគ្រុនផ្តាសាយបក្សីនៅតំបន់អង់តាក់ទិក បង្កឲ្យមានក្តីបារម្ភជាច្រើន ពីព្រោះថា វាក្លាយជាការគំរាមកំហែងដល់ជីវចម្រុះ ធ្វើឲ្យប៉ះពាល់មិនត្រឹមតែសត្វស្លាបសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថនិកសត្វផងដែរ ។
ការសិក្សាដែលជាប់ពាក់ព័ន្ធនឹងការប្រមូលសំណាក និងការវិភាគមន្ទីរពិសោធន៍ បញ្ជាក់ថា វីរុសមួយនេះ បានផ្លាស់ទីដោយជោគជ័យពីអាមេរិកខាងត្បូងទៅកាន់តំបន់អង់តាក់ទិក គំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីមានជាយូរ និងដ៏ផុយស្រួយបំផុតរបស់ផែនដី ៕