សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះរូបភាពមួយសន្លឹកជាមួយអ៊ំស្រីជាអ្នកអនាម័យម្នាក់ និងបញ្ជាក់ថា សេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។
តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរថា «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ។»
សម្ដេចថ្លែងថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ រីករាយចុងសប្តាហ៍មិត្តទាំងអស់គ្នា។ Have a good weekend, everyone.»
