មេធាវីបានប្រាប់ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅពេលបង្ហាញខ្លួនដំបូងរបស់លោកកាលពីថ្ងៃសុក្រថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបាន «ចាប់ជំរិតនាំយកទៅ» មុនពេលត្រូវបាននាំទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីប្រឈមការចោទប្រកាន់ពីបទមនុស្សឃាត ហើយលោកមានជំងឺពុំអាចផ្តល់ភស្តុតាងបាន។
លោក Duterte ដែលបានមកដល់ប្រទេសហូឡង់តាមជើងហោះហើរពីទីក្រុងម៉ានីល កាលពីថ្ងៃពុធបន្ទាប់ពីត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ ICC លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ស្តាប់ទៅដូចជាទន់ខ្សោយនៅពេលលោកនិយាយតាមរយៈតំណភ្ជាប់វីដេអូពីអង្គភាពឃុំឃាំងដោយបញ្ជាក់ពីឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់លោក ទៅកាន់តុលាការ។
មេធាវីការពារក្តី លោក Salvador Medialdea បាននិយាយថា លោក Duterte មានជំងឺពុំអាចនិយាយឲ្យបានច្រើនជាងនេះ ដែលការចាប់ខ្លួន និងការផ្ទេររូបលោកទៅកាន់ប្រទេសហូឡង់ គឺជា «ការចាប់ជំរិតពិតប្រាកដ និងសាមញ្ញបំផុត» ហើយកូនក្តីរបស់លោកកំពុងទទួលរងពីបញ្ហាវេជ្ជសាស្ត្រដែលកំពុងមានភាពទន់ខ្សោយ។
កូនស្រីរបស់អតីតមេដឹកនាំរូបគឺ លោកស្រី Sara Duterte ដែលជាអនុប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នបានមើលដំណើរការពីសាលសាធារណៈ។
រដ្ឋអាជ្ញា បានចោទប្រកាន់បុរសវ័យ៧៩ឆ្នាំរូបនេះថា បានធ្វើការវាយប្រហារជាប្រព័ន្ធលើប្រជាជនស៊ីវិលអំឡុងពេលលោកកាន់តំណែង។

