វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ៤ ពិភពលោក Stefanos Tsitsipas ទើបតែទទួលការវះកាត់ជោគជ័យលើរបួសកែងដៃស្ដាំរបស់ខ្លួន តែនឹងជាសះស្បើយទាន់ការប្រកួត Grand Slam ដើមឆ្នាំក្រោយ Australian Open។ កីឡាករក្រិកវ័យ ២៣ឆ្នាំរូបនេះបានដកខ្លួនពីការប្រកួត ATP Finals សប្តាហ៍មុនក្រោយប្រកួតបានមួយប្រកួតដំបូងក្នុងពូលដោយសាររបួសនេះ។

Stefanos Tsitsipas បាននិយាយថា ការវះកាត់ដំណើរការទៅយ៉ាងល្អ ហើយច្បាស់ណាស់ថា Australian Open នៅខែមករាខាងមុខរូបគេនឹងអាចចូលរួមបាន។ ព្រឹត្តិការណ៍ Grand Slam, Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករានៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ រំលឹកថា Tsitsipas ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងកាលពីខែមិថុនាក្នុងព្រឹត្តិការណ៍ French Open ចាញ់ Novak Djokovic ៣-២ សិត៕
អត្ថបទ៖នាង សុភាវុធ