សំណូមពរជាច្រើនរបស់ពលរដ្ឋ ត្រូវបានដោះស្រាយភ្លាមៗក្នុង​វេទិកា​សាធារណៈ​នៅ​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ

2025/03/15 04:59:35 pm        188

កំពង់ចាម៖ អាជ្ញាធរឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានសហការជាមួយ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ទង​ត្រឡាច រៀបចំវេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួម ខណៈ​ក្តី​កង្វល់ និងសំណូមពរជាច្រើន ក៏ត្រូវបានលើឡើងក្នុងអង្គវេទិកានោះ ហើយត្រូវ​បាន​ដោះ​ស្រាយ​ភ្លាមៗ​ជូន​ប្រជាពលរដ្ឋផងដែរ ។

សម្រាប់សំណូមពរ ដែលបានស្នើដោយប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច រួមមាន បញ្ហា​សុខាភិបាល អប់រំ សង្គមកិច្ច ភូមិ-ឃុំមានសុវត្ថិភាព និងការអភិវឌ្ឍជាដើម ។

ក្នុងវេទិកាសាធារណៈនោះឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ ត​មកដ​ល់​អាណត្តិ​ទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីជួបជាមួយប្រជាពលរដ្ឋ បានស្ដាប់ដោ​យ​ផ្ទាល់​នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។

ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជា​ភ្នែក​ជា​ច្រមុះ​រប​ស់​រាជ​រដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការ​ដោះ​ស្រាយ​ឲ្យ​អស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បី​ដោះ​ស្រាយជូនប្រជាពលរដ្ឋ ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តែយ៉ាងណាក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំ ដោះ​ស្រាយ​សំណូមពរទាំងអស់នោះ ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋាន ការ​ផ្ដល់​សេវា​រដ្ឋបាល​ឲ្យ​បាន​ឆាប់រហ័ស ទាន់ពេលវេលា អនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជា​ពិសេសត្រូវធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ ។

ក្នុង​ឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងក្រុមការងារ គឺបាន​ជួយ​ដោះ​ស្រាយ និងបាននាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់​ដល់​ប្រជាពលរដ្ឋដែលសំណូមពរ រួមមានផ្ដល់ថវិកាដល់កុមារកំព្រា កុមារមានជីវភាពខ្វះខាត ទិញ​កង់ ផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺ និងចែកថ្នាំព្យាបាលជំងឺដល់ពលរដ្ឋទាំង ៥០០គ្រួសារ ដែល​បានចូលរួមក្នុងវេទិកានេះ ខណៈឧកញ៉ា ជា លាងហុង ឧបត្ថម្ភម្សៅទឹ​ក​ដោះ​គោ​ដល់​ទារក​ដែល​ឪពុកម្ដាយមានជីវភាពខ្វះខាត, ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភកុំព្យូរទ័រចំនួន ២គ្រឿង ឧបត្ថម្ភថវិកាទិញឯកសណ្ឋានប្រជាការពារ និងលោក ពូន វណ្ណា ឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm