ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែន បានទទួលយកសំណើររបស់សហរដ្ឋអាមេរិក «ភាពស្ងៀមស្ងាត់ដោយគ្មានលក្ខខណ្ឌ» ដែលបង្ហាញពីដំណើរឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់លោកថា បច្ចុប្បន្ននេះ នៅលើតុ គឺជាសំណើរបស់របស់អាមេរិកនៃភាពស្ងៀមស្ងាត់ដោយគ្មានលក្ខខណ្ឌនៅលើអាកាស ដែនសមុទ្រ និងនៅសមរភូមិ។ អ៊ុយក្រែន ទទួលយកសំណើរនេះ ។
អ៊ុយក្រែន បានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃ ដែលក្រុងមូស្គូ និយាយថាខ្លួននឹងយល់ព្រម លុះត្រាតែលក្ខខណ្ឌពិតប្រាកដមួយចំនួនត្រូវបានបំពេញ។
លោក Zelenskiy និយាយថា លោក និងប្រធានាធិបតីបារាំង លោក Macron បានពិភាក្សាអំពី «ស្ថានភាពនៃផ្នែកការទូត លទ្ធភាពដែលមាន និងទិដ្ឋភាពបច្ចេកទេសនៃការពិនិត្យបទឈប់បាញ់» ហើយ នៅក្នុងបញ្ហាទាំងអស់នេះ «យើងមានការគាំទ្រយ៉ាងច្បាស់លាស់ ពីសំណាក់ប្រទេសបារាំង»។

