ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ CPP ជាគណបក្សតែមួយគត់ ដែលខិតខំកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាព

2025/03/15 10:04:32 pm        139

គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាង នយោបាយតែមួយគត់ ដែលបានដឹកនាំ​ប្រទេស​ពី​បាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ ឆ្នាំងកន្លងមកនេះ ហើយ​បានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការ ពារ​សុខសន្តិភាពរហូតដល់បច្ចុប្បន្ន ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តា​គណបក្ស​ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា បានថ្លែងបែបនេះនៅក្នុងឱកាសជួបសំណេះ សំណាលជា​មួយម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំរពង់ស្វាយ ខេត្តកំពង់ធំនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយ និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ រួចមក

 ឯកឧត្តមហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ការជួបជុំគ្នាក្នុងទ្រង់ ទ្រាយធំ និង ការរៀបចំពិធីផ្សេងៗទៀត។

 ឯកឧត្តមបន្តថា ក្នុងសន្និបាតបក្ស លើកទី៤៥ ក៏បានដាក់ ចេញទិសដៅ​​ពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មក​បំផ្លាញ​បានឡើយ។ ក្នុងស្មារតីនេះ បន្ត​អនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង​ឯកភាពជាតិពេញលេញ។ ​គាំទ្រ​​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៍បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុល និយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិតក៍បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃនៅវត្ត បិណ្តិយ៍ មានទេយ្យទាន បច្ច័យ រួមនិងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងបានឧបត្ថម្ភគណបក្សស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។-ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។- ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ១លានរៀល។-ឧបត្ថម្ភផ្នែកសឹករងស្រុកៈ៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ៥០ម៉ឺនរៀល។-ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ ១គ្រឿង។ឧបត្ថម្ភសាលារៀន ៩៤សាលា ទូទាំងស្រុក ក្នុង ១សាលារៀន កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។ឧបត្ថម្ភការិយាល័យអប់រំស្រុក៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង។ព្រមទាំងបាន ឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះ - ក្រុម ប្រឹក្សាឃុំ -លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត ១កញ្ចប់, និងថវិកា ផងដែរ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm