លោក Trump បញ្ជាឲ្យរុះរើភ្នាក់ងារសហព័ន្ធចំនួន ៧ រួមទាំងស្ថាប័នមេរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរ

2025/03/15 11:22:30 pm        229

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) ដើម្បីស្វែងរកការរុះរើទីភ្នាក់ងារសហព័ន្ធចំនួន ៧ បន្ថែមទៀត ក្នុងនោះរួមមានទាំងស្ថាប័នដែលគ្រប់គ្រងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល នៅជុំវិញពិភពលោក។

លោក Trump បានបញ្ជាដោយផ្ទាល់ទៅប្រធានទីភ្នាក់ងារទាំងនេះ ជាស្ថាប័នមិនសូវល្បីភាគច្រើនថា ត្រូវដោះស្រាយបញ្ហានានា ដូចជាការសម្រុះសម្រួលផ្នែកការងារ និងការទប់ស្កាត់ការគ្មានផ្ទះសម្បែងជាដើម ដើម្បីលុបបំបាត់មុខងារទាំងឡាយណាដែលមិនមានច្បាប់កំណត់។

ក្រឹត្យនេះបានកំណត់ថា ប្រធានទាំងនោះក៏គួរតែ «កាត់បន្ថយការអនុវត្តមុខងារកំណត់ដោយច្បាប់របស់ពួកគេ និងបុគ្គលិកដែលពាក់ព័ន្ធ ឲ្យដល់កម្រិតមានវត្តមាន និងមុខងារអប្បបរមាដែលតម្រូវដោយច្បាប់»។ មិនខុសពីវិធានការជាច្រើនរបស់ប្រធានាធិបតី នៅក្នុងកិច្ចប្រឹងប្រែងទូលំទូលាយរបស់លោក ក្នុងការបង្រួញរដ្ឋាភិបាល ក្រឹត្យនេះហាក់ដូចជាសាកល្បងព្រំដែននៃសិទ្ធិអំណាចរបស់លោក។

ជាឧទាហរណ៍ ស្ថាប័នមេរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលជាទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ត្រូវបានសភាកំណត់ជាទីភ្នាក់ងារឯករាជ្យ ហើយសភាបានអនុម័តច្បាប់ នៅឆ្នាំ២០២០ ដែលមានបំណងកំណត់អំណាចនៃនាយកប្រតិបត្តិ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីរបស់ទីភ្នាក់ងារនេះ។

បន្ថែមពីលើវិទ្យុសំឡេងសហរដ្ឋអាមេរិក ទីភ្នាក់ងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលមួយនេះ ផ្តល់មូលនិធិដល់វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព និងវិទ្យុអាស៊ីសេរី។ ស្ថាប័ននេះដែលមានថវិកាប្រហែល ២៧០លានដុល្លារអាមេរិក និងបុគ្គលិកជាង ២.០០០នាក់ ចាក់ផ្សាយជា ៤៩ភាសា។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មានបំណងផ្តល់ព័ត៌មានមិនលម្អៀងដល់អ្នកស្ដាប់ ជុំវិញពិភពលោក ប៉ុន្តែលោក Trump បានរិះគន់ថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ មិនបានអនុវត្តតាមគោលការណ៍របស់ខ្លួនឡើយ ចាប់តាំងពីអាណត្តិដំបូងរបស់លោក៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        47
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        52
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm