យោធាអាមេរិកបានបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារតាមអាកាសសម្លាប់មេដឹកនាំ ISIS នៅអ៊ីរ៉ាក់

2025/03/15 11:24:58 pm        209

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បានប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុម ISIS នៅក្នុងប្រទេសនេះ គឺលោក Abdallah Makki Muslih al-Rifai ដែលត្រូវគេស្គាល់ថា «Abu Khadijah» និងប្រតិបត្តិកររបស់ក្រុម ISIS ម្នាក់ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យបានឡើយ។ បញ្ជាការកណ្តាល បានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រហារដែលយោធាអាមេរិក បានប្រាប់ថា បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) ការធ្វើតេស្ត DNA លើអដ្ឋិធាតុរបស់អ្នកស្លាប់ បានបញ្ជាក់ថា លោក Abu Khadijah ត្រូវបានសម្លាប់។

ចំណែកលោកប្រធានាធិបតីអាមេរិក Donald Trump ក្រោយមក បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ថ្ងៃនេះ មេដឹកនាំរត់គេចខ្លួនរបស់ក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានសម្លាប់ហើយ»។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់យោធាអាមេរិក បានបញ្ជាក់ថា លោក Abu Khadijah ក៏ជា «មេដឹកនាំរបស់ក្រុម ISIS លំដាប់ទី២» ដែល «បន្តទទួលខុសត្រូវ សម្រាប់ប្រតិបត្តិការនានា ការដឹកជញ្ជូន និងផែនការដែលធ្វើឡើងដោយក្រុម ISIS នៅទូទាំងពិភពលោក»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm