អ្នកវិភាគ៖ ការសម្របសម្រួលអ៊ីរ៉ង់-ចិន-រុស្ស៊ី មានសារៈសំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា

2025/03/15 11:27:52 pm        160

អ្នកវិភាគនយោបាយអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បាននិយាយថា ការសម្របសម្រួល រវាងប្រទេសអ៊ីរ៉ង់ ចិន និងរុស្ស៊ី មានសារៈសំខាន់ណាស់ សម្រាប់ការដោះស្រាយបញ្ហាប្រឈមថ្មីនានា ដែលសហគមន៍អន្តរជាតិ កំពុងជួបប្រទះ។

អ្នកវិភាគ លោក Foad Izadi បានធ្វើការកត់សម្គាល់បែបនេះ ខណៈកំពុងធ្វើអត្ថាធិប្បាយ លើកិច្ចប្រជុំត្រីភាគី ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ក្នុងថ្ងៃតែមួយ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះដែលធ្វើប្រធានដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu និងចូលរួមដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Ryabkov Sergey Alexeevich និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានផ្តោតលើការរិះរកផ្លូវដ៏មានសក្ដានុពល ក្នុងការស្តារឡើងវិញនូវកិច្ចប្រឹងប្រែងការទូតដែលមានគោលដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

វឌ្ឍនភាពនេះកើតមានឡើង នៅពេលដែលរដ្ឋបាលរបស់លោក Donald Trump បានជំរុញឲ្យមានការចរចា ស្ដីពីកិច្ចព្រមព្រៀងថ្មីមួយដែលនឹងរារាំងទីក្រុងតេអេរ៉ង់ជាអចិន្ត្រៃយ៍ កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អំឡុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនោះ អនុរដ្ឋមន្ត្រីការបរទេស លោក Ma បានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ គួរតែដោះស្រាយឫសគល់នៃវិបត្តិបច្ចុប្បន្ន ដោយបញ្ជាក់ថា ចិន អ៊ីរ៉ង់ និងរុស្ស៊ី បដិសេធទាំងការប្រើប្រាស់ទណ្ឌកម្ម និងការគំរាមកំហែងប្រើកម្លាំងយោធា។

អំឡុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិន Global Television Network (CGTN) លោក Izadi បានប្រាប់ថា៖ «សម្រាប់អាស៊ីអឺរ៉ុប យើងមានប្រទេសធំៗចំនួន៣ គឺអ៊ីរ៉ង់ ចិន និងរុស្ស៊ី។ ដូច្នេះ ការសម្របសម្រួល រវាងប្រទេសទាំងនេះ ដោយសារមានបញ្ហាប្រឈមថ្មីៗដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ នឹងមានសារៈសំខាន់ណាស់»។

លោក Izadi បានចង្អុលបង្ហាញថា៖ «ទំនាក់ទំនងអ៊ីរ៉ង់-ចិន គឺល្អប្រសើរ។ វាមិនមែនជាផលប្រយោជន៍របស់ប្រទេសចិន ដែលអ៊ីរ៉ង់ត្រូវប្រឈមមុខនឹងការលំបាកបន្ថែមទៀតពីសហរដ្ឋអាមេរិកនោះឡើយ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm