តំណាងទីភ្នាក់ងារមនុស្សធម៌របស់ UN អំពាវនាវឲ្យប្រជាជនស៊ីរីទាំងអស់ធ្វើការ ដើម្បីធានាឯកភាពជាតិ

2025/03/15 11:33:38 pm        389

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) សម្រាប់ប្រទេសស៊ីរី លោក Adam Abdelmoula កាលពីថ្ងៃសុក្រ (ទី១៤ ខែមីនា) បានអំពាវនាវឲ្យប្រជាជនស៊ីរីទាំងអស់ធានាឲ្យបាននូវឯកភាពជាតិ និងឲ្យអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មនៅតំបន់ឆ្នេរនៃប្រទេសនេះ ទទួលខុសត្រូវ។

អំឡុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters នៅឯការិយាល័យរបស់លោក ក្នុងទីក្រុងដាម៉ាស លោក Abdelmoula បាននិយាយថា៖ «វាជាការទទួលខុសត្រូវ សម្រាប់មនុស្សគ្រប់គ្នា ក្នុងការធ្វើការរួមគ្នាដើម្បីធានាឯកភាពជាតិ ហើយថា ប្រទេសស៊ីរី គឺសម្រាប់ប្រជាជនស៊ីរីទាំងអស់ ហើយពួកគេត្រូវតែរួមគ្នាស្វែងរកមូលដ្ឋានរួម ស្តារសន្តិភាពស៊ីវិលឡើងវិញ និងធ្វើការឆ្ពោះទៅរកការផ្ទេរអំណាចដោយសន្តិវិធី ដែលនឹងនាំទៅដល់ប្រទេសស៊ីរីដែលមានស្ថិរភាព ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព»។

លោក Abdelmoula បានបន្ថែមថា មធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មមិនឲ្យកើតឡើងម្តងទៀតនោះ គឺត្រូវឃុំខ្លួនអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋនោះ ដើម្បីឲ្យទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកគេ ពីព្រោះ «ការរារាំងតែមួយគត់ គឺការឲ្យទទួលខុសត្រូវហ្នឹងឯង»។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយហិង្សាជាច្រើនថ្ងៃ នៅតំបន់ឆ្នេរនៃប្រទេសស៊ីរី គឺជាការប្រយុទ្ធគ្នា រវាងក្រុមអ្នកស្មោះត្រង់ ចំពោះអតីតប្រធានាធិបតីលោក Bashar al-Assad ដែលត្រូវបានទម្លាក់ចេញពីអំណាច និងមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសនេះ។ ស្ថាប័នឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា មនុស្សជាង ១.០០០នាក់ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm