រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវភាគីនិយោជកនិងកម្មករ ចូលរួមសម្រេចគោលដៅ​«សហគ្រាស​មួយ ជាសហគមន៍សុខសាន្តមួយ»

2025/03/15 11:38:22 pm        467

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់ភាគីនិយោជក ក៏​ដូចជាកម្មករនិយោជិត សហការគ្នាឲ្យបានល្អប្រសើរ បង្កើតសុខដុមនីយកម្មក្នុងវិស័យការងារ ដើម្បី​សម្រេចគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកាត់ដេរ និង​ជួប​សំណេះ​សំណាល​កម្មករ​និយោជិត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហ​គ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅ​កម្ពុជា​។ ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីក​ទីតាំង​ផលិត​កម្ម​ថ្មី​ៗ​របស់​រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើត​ឱកាស​ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពី​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​លើ​សុខ​ទុក្ខ​របស់​កម្មករ​និយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជ​រដ្ឋាភិបាល​តែង​នៅ​ជិត​កម្មករ​និយោជិ​តជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនា​ធិកា​រ​លើ​វិស័យ​ការងារ តែងតែចុះសួរសុខទុក្ខដល់កម្មករនិយោជិតជាញឹកញាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ នឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តកម្មករនិយោជិត ត្រូវខិតខំបំពេញការងាររបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបន្ថែមនោះ គឺត្រូវសិក្សារៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងត្រូវជឿជាក់ទៅលើក្រសួងការងារ ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យនិយោជកត្រូវយកចិត្តទុកដាក់គិតគូរអំពី សុខមាលភាពរបស់ កម្មករនិយោជិតជាអាទិភាព និងត្រូវអនុវត្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពបំផុត៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm