ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ មីនា ២០២៥ លោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខដល់ប្រជាពរដ្ឋ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៩-០០នាទី។
ក្នុងឱកាសនោះដែរលោកអភិបាលស្រុកអន្លង់វែង រួមទាំងក្រុមការងារបាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដឧត្តរមានជ័យ ប្រគល់ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ក្នុងនោះរួមមានសម្ភារៈគ្រឿងឧបភោគបរិភោគថវិកាមួយចំនួន ដើម្បីចូលរួមរំឡែកទុក្ខ និងការខ្វះខាតរបស់បងប្អូនផងដែរ។
ជាមួយគ្នានោះដែរលោកអភិបាលស្រុក បានបន្តថា ក្នុងនាមអាជ្ញាធរស្រុកក៏ដូចជាក្រុមការងារកាកបាទក្រហមសាខាស្រុកអន្លង់វែង និងមិនទុក្ខឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលប្រឈម និងការលំបាកខ្វះខាតនោះទេ គឺកាកបាទក្រហមនៅតាមជួយដល់បងប្អូនគ្រប់ពេកវេលានិងមិនទុកឲ្យបងប្អូនខ្វះខាតស្រៀងអាហារនោះឡើយ។
លោក បញ្ជាក់ថា ថ្វីត្បិតតែសំម្ភារៈស្បៀងអាហារគ្រឿងឧបភោគបរិភោគដែលយកមកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅពេលនេះមិនអាចគ្រប់គ្រាន់បានយូរអង្វែងក្តី ប៉ុន្តែវាអាចជួយកាត់បន្ថយចំពោះតម្រូវការខ្វះខាតចាំបាច់របស់បងប្អូនបានមួយគ្រាធំផងដែរ៕



