ប្រលោកធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ ១៥ មីនា ថា រុស្ស៊ីចង់សម្រេចបាន “ជំហររឹងមាំជាងនេះ” ខាងផ្នែកយោធា មុនពេលប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ណាមួយនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ប្រទេសរុស្ស៊ី ពុំបានយល់ព្រមភ្លាមៗចំពោះបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះទេ ខណៈប្រធានាធិបតីលោក Vladimir Putin បានលើកឡើងសំណួរផ្សេងៗអំពីគំនិតផ្តួចផ្តើមនេះ។
លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv ថា ពួកគេចង់បានជំហររឹងមាំជាងមុន មុនពេលបទឈប់បាញ់ណាមួយ។

លោកគិតថាការពន្យារពេលនៃដំណើរការនេះគឺពិតដូចអ្វីដែលលោកបាននិយាយ។ ពួកគេចង់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ពួកគេនៅលើសមរភូមិ ។
សំណើបទឈប់បាញ់នេះកើតឡើង ខណៈរុស្ស៊ីមានសន្ទុះក្នុងតំបន់ជាច្រើននៃសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន រយៈពេលជាងបីឆ្នាំក្នុងការវាយលុករបស់ខ្លួន។
លោក Zelenskyy បាននិយាយថា ដោយការមិនយល់ព្រមចំពោះបទឈប់បាញ់ លោក Putin ក៏កំពុងប្រឆាំងនឹងលោក Trump ផងដែរ ដែលបានធ្វើសេចក្តីថ្លែងការណ៍ល្អៗមួយចំនួនលើប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុងមូស្គូ ពីការព្យាយាមរកវិធីមិនបញ្ចប់សង្រ្គាម៕