អភិបាលរដ្ឋលោក Kevin Stitt បាននិយាយថា លំនៅឋាន និងសំណង់ជិត៣០០ កន្លែង ត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃដែលបានឆាបឆេះនៅទូទាំងរដ្ឋនេះកាលពីថ្ងៃសុក្រ ហើយបានបង្ខំឲ្យប្រជាជនក្នុងរដ្ឋ អូក្លាហូម៉ា (Oklahoma ) មួយចំនួនភៀសខ្លួនដោយមានតែសម្លៀកបំពាក់ជាប់ខ្លួន មួយកំប្លេប៉ុណ្ណោះ។

សហគមន៍ទាំងនៅជនបទ ទាំងនៅទីប្រជុំជនទូទាំងរដ្ឋនេះ ត្រូវបានចំហេះព្រៃឆាបឆេះយ៉ាងធ្ងន់ធ្ងរ រួមទាំង ទីក្រុង Stillwater និងទីក្រុង Mannford ។
អភិបាលរដ្ឋខាងលើ បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Mannford ថាមានមនុស្សម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីផ្សែង។លោកបាននិយាយថាព្រៃឈើប្រហែល១៧០.០០០ ហិចតានៅរដ្ឋអូក្លាហូម៉ា ត្រូវបានភ្លើងឆេះបំផ្លាញ។

លោក Stitt បានប្រកាស "គ្រាអាសន្នគ្រោះមហន្តរាយ" សម្រាប់ស្រុកចំនួន១២ ដោយពន្យល់នៅក្នុងសន្និសីទសារព័ត៌មានថា ការប្រកាសនេះ នឹងជួយអ្នកដែលរងផលប៉ះពាល់មានបានលទ្ធភាពទទួលបានធនធានសហព័ន្ធ។
ស្រុកទាំងនោះមានដូចជាស្រុក Oklahoma, Cleveland, Creek, Dewey, Grady, Lincoln, Logan, Pawnee, Payne, Pottawatomie, Roger Mills និងស្រុក Stephens៕