រយៈពេល​ជាង​ ២​ខែក្រោយ​នេះ គយ​គៀរគរ​ចំណូល​ពី​រថយន្ត​គ្មាន​ពន្ធ ស្មើនឹង​ទឹកប្រាក់​សរុប​ជាង ​១៧​លាន​ដុល្លារ​

2021/11/27 01:38:13 am        469

​ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា រហូត​ត្រឹម​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​រថយន្ត​ទាំង​ចង្កូត​ស្តាំ និង​ឆ្វេង ចំនួន​សរុប ១ ៦៤០​គ្រឿង បាន​ចូលមក​បង់ពន្ធ និង​អាករ​នាំចូល និង​តម្កល់​ប្រាក់​កក់​ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​១៧,៣​ដុល្លារ ដែល​នេះ​ជា​តួលេខ​មួយ​ល្អ​។​

​​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ​និង​អាករ នាំចូល​ដែលមាន​ស្រាប់​ក្នុងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មានប្រសាសន៍ថា បើ​គិត​ក្នុង​រយៈពេល​១​ខែក្រោយ​នេះ ចំនួន​រថយន្ត​ស្តាំ​និង​ឆ្វេង​ដែល​ធ្វើការ​បង់ពន្ធ​និង​អាករ​នាំចូល​មាន​លទ្ធផល​ល្អប្រសើរ បើ​ធៀប​នឹង​ពេល​ប្រកាស​បើក​យុទ្ធនាការ​ដំបូង ដែលជា​មធ្យម​ក្នុង​១​ថ្ងៃ មាន​ប្រមាណ ៣០​គ្រឿង​។ ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ទូទាំង​កម្ពុជា​បច្ចុប្បន្ន រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ​មាន​ចំនួន​ប្រមាណ ១​ម៉ឺន​គ្រឿង​។​

​​ជាថ្មី​ម្តងទៀត ឯកឧត្តម​អគ្គនាយក​បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ​គ្មាន​ពន្ធ គួរ​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​បាន​មុន​បំណាច់​ឆ្នាំ​២០២១​នេះ ដើម្បី​ទទួលបាន​ការអនុគ្រោះ​បន្ធូរ​បន្ថយពន្ធ និង​អាករ​ចំនួន ១០%​។ ដោយឡែក រថយន្ត​ចង្កូត​ស្តាំ ត្រូវ​មក​ប្រកាស​បង់ពន្ធ និង​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​ឲ្យ​បាន​រួចរាល់ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm