ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញអណ្តាតភ្លើងដ៏សន្ធោសន្ធៅ និងផ្ទៃមេឃពណ៌ក្រហមពីចំងាយ។យ៉ាងហោចណាស់មនុស្ស ៥១នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួសនៅក្នុងភ្លើងឆេះក្លឹបរាត្រីមួយនៅ North Macedonia នេះបើយោងតាមក្រសួងមហាផ្ទៃ។

អគ្គិភ័យបានឆាបឆេះឡើង នៅព្រឹកថ្ងៃអាទិត្យនៅឯក្លឹប Pulse ក្នុងទីក្រុង Kocani ជាទីប្រជុំជនមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Skopje ។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញថា អគារបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយមានផ្សែងហុយឡើងលើអាកាសនៅពេលយប់។

អគ្គិភ័យនេះ ត្រូវបានគេនិយាយថា បានចាប់ផ្តើមប្រហែលម៉ោង ៣ម៉ោងក្នុងស្រុក អំឡុងការសម្តែងដោយក្រុមតន្រ្តី ADN ដែលជាក្រុមតន្ត្រីហ៊ីបហបដ៏ពេញនិយមនៅក្នុងប្រទេសនេះ ដោយទីតាំងនោះនៅតែឆេះប៉ុន្មានម៉ោងក្រោយមក។