[UPDATE] អ្នកស្លាប់ឡើងដល់ ៤០នាក់ ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លាវាយប្រហារសហរដ្ឋអាមេរិក

2025/03/17 04:07:51 pm        168

ប្រជាជនអាមេរិករាប់លាននាក់នៅទូទាំងប្រទេស កំពុងស្ថិតក្រោមការប្រុងប្រយ័ត្ននៃអាកាសធាតុធ្ងន់ធ្ងរ ខណៈផ្នែកធំៗនៃរដ្ឋ Pennsylvania រដ្ឋ New York និងតំបន់អាត្លង់ទិកកណ្ដាល ព្រមទាំងភាគអាគ្នេយ៍ បានរងគ្រោះពីខ្យល់កន្រ្តាក់ដ៏បំផ្លិចបំផ្លាញ និងព្យុះកួចដ៏ខ្លាំងក្លាកម្លាំងជិត ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតួលេខអ្នកស្លាប់ពីព្យុះភ្លៀងដ៏កំណាចនេះកាលពីចុងសប្ដាហ៍ បានកើនឡើងដល់យ៉ាងតិចណាស់ ៤០នាក់ ទូទាំងរដ្ឋទាំង៦។

នៅក្នុងសេចក្តីថ្លែងការណ៍សេតវិមាន លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកកំពុងតាមដានស្ថានភាពព្យុះកួច និងព្យុះភ្លៀងនេះ ដោយបន្ថែមថា "មនុស្សស្លូតត្រង់ជាច្រើនបានបាត់បង់ជីវិត និងរាប់លាននាក់ទៀតរងផលប៉ះពាល់"។ លោកប្រកាសថា ឆ្មាំជាតិត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Arkansas ហើយសន្យាជួយដល់មន្រ្តីរដ្ឋ និងមូលដ្ឋាន។

សរុបមក ការស្លាប់យ៉ាងហោចណាស់ ៤០នាក់ ត្រូវបានកត់ត្រាពីប្រព័ន្ធព្យុះឆ្លងប្រទេសនេះ។ រដ្ឋដែលប៉ះពាល់ពាល់ខ្លាំងជាងគេរួមមាន រដ្ឋ Missouri ជាទីដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងចំណោមតួលេខទាំងនោះ បន្ទាប់មកគឺរដ្ឋ Mississippi រដ្ឋ Arkansas និងកន្លែងផ្សេងទៀត ខណៈអាជ្ញាធរព្រមានអ្នកស្រុកឱ្យប្រុងប្រយ័ត្ន។

ព្យុះដែលបោកបក់នៅភាគខាងត្បូង និងតំបនកណ្ដាលភាគខាងលិច នៅថ្ងៃអាទិត្យ (១៦ មីនា) បានឆ្ពោះទៅកាន់ភាគខាងកើត។ យោងតាមគេហទំព័រតាមដានការដាច់ចរន្ត PowerOutage បានឱ្យដឹងថា អ្នកប្រើប្រាស់ជាង ៣៤០.០០០នាក់ មិនមានថាមពលអគ្គិសនីទេនៅក្នុងតំបន់ដែលរងផលប៉ះពាល់ គិតត្រឹមរសៀលថ្ងៃអាទិត្យ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm