រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយ​ផ្គត់ផ្គង់​ទឹកស្អាត Sweet Springs ក្នុងខេត្តកណ្ដាល

2025/03/17 04:50:10 pm        192

កណ្ដាល៖ នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូកម្ពុជាទទួលស្វាគមន៍ ឯកឧត្តម Li Guoying រដ្ឋមន្ត្រី​ក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ ក្នុងដំណើរ​ទស្សន​កិច្ចស្ថានីយផ្គត់ផ្គង់ទឹកស្អាតភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

កម្មវិធីទស្សនកិច្ចក្នុងឱកាសនេះ ឯកឧត្តម អាន ពេជ្រ ហត្ថដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Li Guoying និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីតាំងគម្រោងដោយផ្ទាល់ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន។

ឯកឧត្តមរដ្ឋលេខធិការបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសសម្រាប់គណៈប្រតិភូទាំងពីរ ចែករំលែកបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការផ្គត់ផ្គង់ទឹក ព្រមទាំងទទួលស្គាល់លទ្ធផលការធ្វើតេស្តបញ្ជាក់ពីគុណភាពទឹក ដើម្បីធានាបាននូវសុវត្ថិភាពទឹកសម្រាប់បរិភោគ ហើយបានជួបជាមួយសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃគម្រោង និងការចូលរួមរបស់សហគមន៍។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ការធានាការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ការកែលម្អសុខភាពសាធារណៈ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការពង្រឹងភាពធន់នឹងអាកាសធាតុ។

សូមជម្រាបថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project នេះ ត្រូវបានអនុវត្ត ក្រោមជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងមជ្ឈមណ្ឌលទឹក Lancang-Mekong ដោយមានប្រព័ន្ធចម្រោះទឹកអាចបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ៣១៧ គ្រួសារ (១៣៩៥ នាក់) រួមទាំងសាលារៀន និងវត្តអង្គស្លែង។ គម្រោងនេះ ក៏បានប្រើបច្ចេកវិទ្យា Ultrafiltration ដែលធានាបាននូវទឹកអាចបរិភោគបានដែលមានសុវត្ថិភាព ១០០% សម្រាប់សហគមន៍៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm