កងទ័ពរុស្ស៊ី កំពុងវាយរុញយ៉ាងខ្លាំងក្លាលើកងកម្លាំងអ៊ុយក្រែនចុងក្រោយ នៅតំបន់ Kursk

2025/03/17 04:55:40 pm        155

ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (១៦ មីនា) បានបន្តប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីវាយរុញទាហានអ៊ុយក្រែន ក្រុមចុងក្រោយ ឱ្យចេញពីភាគខាងលិចរុស្ស៊ី បន្ទាប់ពីការវាយលុករយៈពេល ៧ខែរបស់អ៊ុយក្រែន ដែលមានគោលបំណងបង្វែរការផ្ដោតរបស់កងកម្លាំងទីក្រុងមូស្គូ និងទទួលបានថ្នូរចរចា ព្រមទាំងដាក់សម្ពាធលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

នៅក្នុងសមរភូមិដ៏តានតឹងបំផុតមួយនៃសង្រ្គាមអ៊ុយក្រែនរយៈពេល ៣ឆ្នាំ កងកម្លាំងទីក្រុងគីវ បានវាយទម្លុះឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី នៅតំបន់ Kursk កាលពីខែសីហា ឆ្នាំមុន។ ប៉ុន្តែការវាយបករបស់រុស្ស៊ី បានកាត់បន្ថយតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន មកត្រឹមប្រហែល ១១០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ដោយធ្លាក់ចុះពីតួលេខជាង ១៣.០០គីឡូម៉ែត្រក្រឡា ដែលទីក្រុងគីវ ដណ្ដើមបានកាលពីឆ្នាំមុន នេះបើយោងតាមផែនទីប្រភពបើកចំហ។

អ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ី Yuri Podolyaka បាននិយាយថា រុស្ស៊ីបានវាយរុញច្រានកងកម្លាំងអ៊ុយក្រែន ត្រឡប់ទៅជាយព្រំដែនវិញនៅតំបន់ខ្លះ ប៉ុន្តែការប្រយុទ្ធគ្នាខ្លាំងក្លានៅតែកំពុងដំណើរការ ហើយកងកម្លាំងអ៊ុយក្រែន កំពុងវាយបកវិញខ្លះៗនៅពេលកំពុងដកថយ។

ផែនទីសមរភូមិទាំងពីអ៊ុយក្រែន និងរុស្ស៊ី បានបង្ហាញថា មានតែកងកម្លាំងអ៊ុយក្រែនមួយក្ដាប់តូចប៉ុណ្ណោះដែលស្ថិតនៅខាងរុស្ស៊ី នៃព្រំដែន Kursk។ រុស្ស៊ីបាននិយាយថា ខ្លួនកំពុងបោសសម្អាតមីនជាច្រើននៅក្នុងតំបន់នោះបន្ទាប់ពីការដណ្ដើមបានមកវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm