ការតវ៉ាប្រឆាំងនឹងក្រុមមេដឹកនាំគាំទ្ររុស្ស៊ី បានរាលដាលពាសពេញអឺរ៉ុបខាងកើត

2025/03/17 10:12:49 am        155

មនុស្សរាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុង ប៊ុយដាប៉ែស (Budapest) ទីក្រុង បែលហ្គ្រាដ(Belgrade) និងទីក្រុង ប៊ូឆារ៉េស (Bucharest) កាលពីចុងសប្ដាហ៍នេះ សម្រាប់ការតវ៉ាដាច់ដោយឡែកពីគ្នា ដែលគាំទ្រអឺរ៉ុប និងប្រឆាំងរុស្ស៊ី។

មនុស្សយ៉ាងហោចណាស់៥ម៉ឺននាក់បានដើរដង្ហែក្បួនក្នុងប្រទេសហុងគ្រី ដើម្បីទាមទារឱ្យបញ្ចប់ការគ្រប់គ្រងរបស់លោក Viktor Orban ដែលមានទំនោរគាំទ្ររុស្ស៊ី ខណៈប្រទេសស៊ែរប៊ីបានមើលឃើញការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ហើយមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេស      រូម៉ានី បានធ្វើបាតុកម្មបង្ហាញការគាំទ្រដល់សហភាពអឺរ៉ុប។     

នៅទីក្រុងប៊ុយដាប៉ែស ពលរដ្ឋហុងគ្រី បានចេញតវ៉ាប្រឆាំងលោក Orban ដែលចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ លោក Vladimir Putin ក្នុងចំណោមក្រុមមេដឹកនាំសហភាពអឺរ៉ុប ដើម្បីគាំទ្រគណបក្សប្រឆាំងដែលគាំទ្រអឺរ៉ុប កំពុងកើនឡើង ដឹកនាំដោយលោក Peter Magyar ។   

ក្រោមការដឹកនាំរបស់លោក Vucic ប្រទេសស៊ែរប៊ីបានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ដោយបដិសេធមិនដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការលុកពេញបន្ទុកក្នុងប្រទេសអ៊ុយក្រែន ។ កាលពីចុងសប្ដាហ៍នោះដែរក្រុមបាតុករជាង១០ម៉ឺននាក់បានសម្រុកទៅកាន់ទីក្រុងបែលហ្គ្រាដ(Belgrade)ប្រទេសស៊ែរប៊ី ក្នុងការប្រមូលផ្តុំដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយនិស្សិត និងបុគ្គលិករដ្ឋបានប្រឈមក្រុមអ្នកគាំទ្រប្រធានាធិបតីលោក Aleksandar Vucic និងនគរបាលបង្ក្រាបកុបកម្ម ជុំវិញសោកនាកម្មបាក់រលំដំបូលស្ថានីយ៍រថភ្លើងសម្លាប់មនុស្សជាង១០នាក់។   

នៅប្រទេសរូម៉ានីកាលពីចុងសប្ដាហ៍នេះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ូឆារ៉េស ដើម្បីការពារអនាគតរបស់ប្រទេសរបស់ពួកគេនៅអឺរ៉ុប និងបញ្ចេញសំឡេងប្រឆាំងរបស់ពួកគេចំពោះការកើនឡើងនូវមនោសញ្ចេតនាជាតិនិយម និងការប្រឆាំងអឺរ៉ុប។ 

រូម៉ានីគ្រោងរៀបចំការបោះឆ្នោតប្រធានាធិបតីពីរជុំរបស់ខ្លួន នៅថ្ងៃទី៤និង១៨ ខែឧសភា បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានលុបចោលការបោះឆ្នោតដំបូងកាលពីខែធ្នូ ដោយសារការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am