ជីប ម៉ុង លែន នៅដើមឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងហ្គ្រេនលែនម៉ាក ២៧១ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី ដ៏មានសក្តានុពលបំផុត និងធំជាងគេ និងគម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង។

អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លើកឡើង ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់២ គម្រោងហ្គ្រេនលែនម៉ាក ២៧១ និងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះគម្រោងហ្គ្រេនលែនម៉ាក ២៧១ នេះ គឺមានលក្ខណៈពិសេសច្រើនដូចជា មានផ្លូវ ធំៗខ្វាត់ខ្វែងនៅជុំវិញគម្រោង អ្វីដែលពិសេសជានេះគឺ គម្រោងមានមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ ជីប ម៉ុង និងគម្រោង មជ្ឈមណ្ឌលកីឡាជាដើម ដែលធ្វើឱ្យគម្រោងនេះមានភាពលេចធ្លោជាងគេ លើវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅកម្ពុជា។

ចំណែកអ្នកឧកញ៉ា លាង ម៉េង ស្ថាបនិក និងប្រធានក្រុមហ៊ុនអគ្គនាយក ជីប ម៉ុង លើកឡើងផងដែរថា អ្វីដែលជីបម៉ុងបាន ជោគជ័យ គឺកើតឡើងពីការគាំទ្រ និងមានជំនឿជឿទុកចិត្តពីអតិថិជន ដោយក្នុងនោះអតិថិជនពិតជាយល់ច្បាស់អំពីការគិតគូរ បណ្តុះបណ្តាលធនធនមនុស្ស។ អ្នកឧកញ៉ា បន្តថា ប្រសិនយើងមានទីតាំងដ៏ល្អ តែយើងខ្វះធនធានមនុស្ស ក៏យើងមិនអាចទទួល បាន ជោគជ័យបានផងដែរ។

គម្រោងហ្គ្រេនលែនម៉ាក២៧១ ដែលមានភាពលេចធ្លោរួមមាន៖ គម្រោងមជ្ឈមណ្ឌលសន្និបាតនិងអាពាហ៍ពិពាហ៍ជីបម៉ុង ដ៏ធំសម្បើម ជាបេះដូងនៃគម្រោងហ្គ្រេនលែនម៉ាក ២៧១ មានកម្ពស់២ជាន់ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ អាចទទួលមនុស្សបាន ១០ ពាន់នាក់។

បន្ថែមលើសពីនេះមជ្ឈមណ្ឌលសន្និបាតមួយនេះមានមុខងារ និងសេវាកម្មជាច្រើនដូចជា ការតាំងពិព័រណ៍រៀបចំប្រជុំ សន្និបាតខ្នាតធំ និងកន្លែងរៀបចំសិក្ខារសាលាផ្សេងៗជាមួយការរចនាស្តង់ដារអន្តរជាតិដំបូងគេមានបំពាក់ផ្ទាំង LED ដ៏ទំនើប និង មានចំណតយានយន្តដ៏ធំទូលាយ និងមានផ្លូវធំៗខ្វាត់ខ្វែង។ អ្វីកាន់តែអសា្ចរ្យទៀតនោះគឺ មជ្ឈមណ្ឌលកីឡាដ៍ទំនើបមួយទៀតរបស់ ជីប ម៉ុង លែន ដែលមានសាលប្រជុំ កន្លែងហាត់ប្រាណ បំពាក់ដោយឧបករណ៍ទំនើបៗ អាងហែលទឹកខ្នាតអន្តរជាតិ និងមុខងារកីឡា ដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់វ័យ, មានឧទ្យានហ្រ្គេនលែនម៉ាកតាមមាត់ទឹក និងមានរុក្ខវិថីសួនឧទ្យានជាកន្លែងសម្រាកលំហែ។

មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដំបូងគេ ជាមួយជម្រើសម៉ូតផ្ទះថ្មីប្រណីតៗរួមមាន៖ វីឡាឃីងមែនន័រ ការរស់នៅដោយភាព ស្ញប់ស្ញែង, វីឡាឃីងឧត្តមភាពនៃការរស់នៅបែបអភិជន, វីឡាឃ្វីនហ្គ្រេនជម្រើសនៃភាពទាន់សម័យ, វីឡាឃ្វីន A ហ្គ្រេនសម្រាប់ការ រស់នៅបែបឯកជន, វីឡាឃ្វីន B II ហ្គ្រេនម៉ូតថ្មីយ៉ាងស្រស់ស្អាត និងវីឡាភ្លោះម៉ូតថ្មី Twin SE ទាន់សម័យ និងរស់រវើក, វីឡាភ្លោះSII ,វីឡា កូនកាត់ ASII និងវីឡាកូនកាត់ Link BIII F មានរបងផ្តល់ឯកជនភាព៕ អត្ថបទ៖ សុន រ៉ាឌី



