នាយករដ្ឋមន្រ្តីបារាំង លោក ហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) បាននិយាយកាលពីថ្ងៃអាទិត្យ ថា សហភាពអឺរ៉ុបប្រហែលជាធ្វើឲ្យមានកំហុស នៅពេលដែលខ្លួនបានដាក់គោលដៅលើស្រាវីស្គីរបស់អាមេរិក ក្នុងការសងសឹកចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បាននិយាយ ដោយអំពាវនាវឱ្យមានការពិភាក្សា ដើម្បីបញ្ចៀសលើពន្ធដ៏គ្រោះថ្នាក់បន្ថែមទៀតលើឧស្សាហកម្មស្រាកូញ៉ាក់របស់បារាំង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃទី១៣ ខែមីនា បានគំរាមដាក់ពន្ធ ២០០% លើផលិតផលស្រាទាំងអស់ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតពីសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះ មិនលុបចោលពន្ធតាមផែនការលើស្រា whiskey bourbon របស់សហរដ្ឋអាមេរិក។

លោក Bayrou បាននិយាយអំពីការដំឡើងពន្ធដែលបានស្នើឡើងរបស់សហភាពអឺរ៉ុប ក្នុងការឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម ថា «តើកំហុសមួយចំនួនត្រូវបានបង្កើតឡើងដែរទេ?
ការគំរាមកំហែងរបស់ លោក Trump លើផលិតផលស្រារបស់សហភាពអឺរ៉ុប បានបង្កឱ្យមានការស្រងាកចិត្តក្នុងចំណោមក្រុមហ៊ុនផលិតនៅអឺរ៉ុបដែលពឹងផ្អែកលើការនាំចេញ រួមមានទាំងក្រុមហ៊ុនផលិតស្រាកូញ៉ាក់របស់បារាំង ក៏បានទទួលរងនូវការដំឡើងពន្ធរួចហើយដោយទីក្រុងប៉េកាំងនៅក្នុងជម្លោះដាច់ដោយឡែក ជុំវិញពន្ធសហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន។