មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងដំណើរការនៅកម្ពុជាមានជាង ១,៦០០ រោងចក្រ

2025/03/17 07:02:52 pm        219

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រផ្នែកវិស័យកាត់ដេរចំនួនប្រមាណជាង ១ ៦០០ រោងចក្រ និងមានកម្មករនិយោជិតចំនួនជាង ៩២ ម៉ឺននាក់។

ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកាត់ដេរមួយ ស្ថិតនៅខណ្ឌពោធក៍សែនជ័យ កាលពីចុងសប្តាហ៍នេះថា គិតក្នុងឆ្នាំ១៩៩៧ រោងចក្រកាត់ដេរ មានចំនួនប្រមាណជា ៦០រោងចក្រ និងកម្មករនិយោជិតបំពេញការងារក្នុងវិស័យនេះប្រមាណ ៨ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែគិតរហូតមកដល់ពេលនេះ រោងចក្របានកើនឡើងប្រមាណជាង ១ ៦០០រោងចក្រ ដែលកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិតឲ្យមានចំណូលទៀងទាត់ប្រមាណជាង ៩២ម៉ឺននាក់។

ឯកឧត្តមលើកឡើងបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានការវិនិយោគជាច្រើនពីបរទេស ដោយទាំងរោងចក្រ និងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញថា កម្ពុជាមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ ទើបមានអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់បែបនេះ។

ពាក់ព័ន្ធការកើនឡើងរោងចក្រនេះដែរ ក្រុមកម្មការិនីរោងចក្រ បានសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ព្រមទាំងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។ ក្រុមកម្មការិនី បាននិយាយស្រដៀងគ្នាទៀតថា ការងារក្នុងរោងចក្រ ទទួលបាននូវលក្ខខណ្ឌការងារល្អ កន្លែងការងារមានសុវត្តិភាព និងស្រួលធ្វើការជាដើម ដែលអាចធ្វើឱ្យខ្លួនមានផលិតភាពការងារ ទទួលបានប្រាក់ចំណូលសមរម្យ ។ បន្ថែមពីនេះទៀត កម្មករនិយោជិតទាំងអស់ មានប័ណ្ណ ប.ស.ស. ប្រើប្រាស់គ្រប់គ្នា ដែលអាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺបាន ដោយឥតគិតថ្លៃ ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់លើជីវភាពគ្រួសារ និងកាត់បន្ថយចំណាយទៅលើថ្លៃថែទាំសុខភាពផងដែរ។

គិតត្រឹមឆ្នាំ២០២៥នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ទទួលប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ២០៨ដុល្លារ បើបូករួមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មកនិយោជិតទទួលបានប្រាក់ឈ្នួលទាបបផុត ចន្លោះពី ២២៥ដុល្លារអម៉េរិក ដល់ ២៣៦ដុល្លារអាម៉េរិក ក្នុង១ខែ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm