កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានប្រកាសកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនធ្វើឲ្យមានភាពរីកចម្រើនច្រើននៅក្នុងរដ្ឋធានី Khartoum ជាការអះអាងដែលត្រូវបានបដិសេធដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Nabil Abdalla បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «កងកម្លាំងរបស់យើង បានធ្វើឱ្យមានភាពរីកចម្រើនយ៉ាងសំខាន់នៅទីក្រុង Khartoum ភាគកណ្តាល» ។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃអាទិត្យដោយប្រកាសថា «កងកម្លាំងយោធា មកពីតំបន់ Al-Shajara គាំទ្រដោយយានរថពាសដែក បានបណ្តេញកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដោយជោគជ័យពីតំបន់សំខាន់ៗជាច្រើនទៅកាន់ភាគខាងត្បូងនៃទីក្រុង Khartoum ភាគកណ្តាល។
ទោះយ៉ាងណា អ្នកនាំពាក្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានច្រានចោលការអះអាងរបស់ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)។ លោក El Basha Tabig ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានកម្ទេច និងបំផ្លាញកងទ័ព ដែលរុលចូលតំបន់ Sherwani និង Nile Towers ព្រមទាំងស្ពាន Al Mansheiya»។