ស្ថាប័ន២ រៀបចំការប្រកួតស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំង៥

2021/11/27 04:45:39 pm        398

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ អង្គការ យូណេស្កូ(UNESCO) បានរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីចូលរួមការយល់ដឹងអំពី បេតិកភណ្ឌវប្បធម៌អរូបីទាំង៥ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននាព្រឹកនេះថា ការប្រកួតប្រជែងស្នាដៃសិល្បៈ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋកម្ពុជា បង្ហាញទេពកោសល្យ និងការបកស្រាយអំពីបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ហើយក៏ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ឲ្យប្រជាជនទូទៅ បានយល់កាន់តែច្បាស់នូវបេតិកភណ្ឌអរូបីរបស់កម្ពុជា ជាពិសេសចង់ឲ្យមានការចូលរួមបានកាន់តែច្រើនពីការលើកតម្លៃមរតកវប្បធម៌ជាតិទាំងអស់នេះ ជាពិសេសដល់ស្រទាប់យុវជន ដែលជាអ្នកបន្តវេនក្នុងកិច្ចការទាំងអស់នេះ។ ព្រោះថាការការពារ ការថែរក្សាបេតិកភណ្ឌវប្បធម៌ គឺជាតួនាទីរបស់យើងទាំងអស់គ្នា ក្នុងការថែរក្សា អភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ឲ្យរស់រានមានជីវិតបន្តទៀត ដើម្បីជាការលើកមុខមាត់របស់ប្រទេសជាតិ ដើម្បីជាការលើកស្ទួយអត្តសញ្ញាណជាតិទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាជន ដូចនេះទើបយើងរៀបចំកម្មវិធីនេះឡើង។

ឯកឧត្តម បណ្ឌិត ហេង សុផាឌី បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការប្រកួតស្នាដៃសិល្បៈ ក៏ដើម្បីគៀងគរនិសិ្សតនៅគ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន មានឱកាសបង្ហាញនូវទេពកោសល្យ និងស្នាដៃ ក្នុងការចូលរួមទៅដល់ការលើកស្ទួយសិល្បៈវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលយើងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះជាកិច្ចការដ៏សំខាន់។

ជាចុងក្រោយឯកឧត្តម បណ្ឌិត សាកលវិទ្យាធិការ បានបញ្ជាក់ថា ទៅថ្ងៃអនាគត នឹងរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈផ្តោតសំខាន់ទៅលើបេតិភណ្ឌវប្បធម៌រូបី ដែលយើងបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នឹងរៀបចំបន្តទៀត នេះជាការចូលរួមចំណែកមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យសិល្បៈវប្បធម៌។

សូមបញ្ជាក់ផងដែរថា កាលបរិច្ឆេទ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈGroup Telegram មហាវិទ្យាល័យសិល្បៈសូនរូប ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ, ស្នាដៃត្រូវប្រគល់មកមហាវិទ្យាល័យនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ និងប្រកាសជ័យលាភី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕ អត្ថបទ៖ ហួត រដ្ឋា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm