អ៊ីស្រាអែល គ្រោងចាប់ផ្តើមវាយលុកតំបន់ហ្កាហ្សាឡើងវិញ បើកិច្ចចរចាបទឈប់បាញ់ដួលរលំ

2025/03/17 09:20:25 pm        146

យោងតាមប្រភពយោធាដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១៦ មីនា) បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងអនុម័តប្រតិបត្តិការយោធាឡើងវិញនៅតំបន់ហ្កាហ្សា ប្រសិនបើពុំមានវឌ្ឍនភាពណាមួយកើតឡើងនៅក្នុងការចរចាកិច្ចព្រមព្រៀងស្តីពីចំណាប់ថ្នូរទេនោះ។

សេចក្តីរាយការណ៍បាននិយាយថា អង្គភាពចារកម្មយោធា Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែល និងបញ្ជាការភាគខាងត្បូង បានពង្រីកបញ្ជីឈ្មោះ "គោលដៅរបស់ក្រុមហាម៉ាស" ដែលគេសង្ស័យ នៅទូទាំងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលបទឈប់បាញ់។

ប្រភពលើកឡើងថា "គោលដៅជាច្រើន" ដែលត្រូវបានពង្រីកនេះ ត្រូវបានរៀបចំឡើងដើម្បីបើកឱ្យមានប្រតិបត្តិការយោធាឡើងវិញជាដំណាក់កាល ដើម្បីដាក់សម្ពាធលើថ្នាក់ដឹកនាំក្រុមហាម៉ាស ប្រសិនបើកិច្ចពិភាក្សាសម្រាប់ការដោះលែងចំណាប់ថ្នូរដួលរលំ។

ដំណឹងនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានជួបជាមួយគណៈប្រតិភូដែលត្រឡប់ពីប្រទេសកាតាវិញ ដើម្បីពិភាក្សាតាមដានលើការចរចាបទឈប់បាញ់ហ្កាហ្សា។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលនៅតែបន្តរារាំងជំនួយមនុស្សធម៌មិនឱ្យចូលទៅដែនដីហ្កាហ្សា រយៈពេល ១៥ថ្ងៃជាប់ៗគ្នាមកហើយ ដោយអះអាងថា វិធានការនេះមានគោលបំណងដាក់សម្ពាធក្រុមហាម៉ាស ឱ្យទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលដាក់ស្នើដោយភាគីសហរដ្ឋអាមេរិក៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm