នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំរុញឲ្យមានការបន្ធូរបន្ថយនិងកិច្ចសន្ទនា បន្ទាប់ពីអាមេរិកវាយប្រហារក្រុមហ៊ួទី នៅយេម៉ែន

2025/03/17 09:22:45 pm        205

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia' al-Sudani) កាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយនិងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈស្មុកស្មាញ និងសំខាន់ ដូចជាមជ្ឈិមបូព៌ាដែរនោះ។

លោកបានលើកឡើង ចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក ទៅលើក្រុមហ៊ួទី នៅប្រទេសយេម៉ែន។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth លោក អាល់ស៊ូដានី បានសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះ គឺជាជំហរជាប់លាប់របស់អ៊ីរ៉ាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ដោយបញ្ជាក់ថា អ៊ីរ៉ាក់នឹងបន្តធ្វើសកម្មភាព ស្របតាមគោលការណ៍នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក អាល់ស៊ូដានី។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា សម្រាប់ផ្នែករបស់ខ្លួន លោក Hegseth បានពិនិត្យមើលការវិវឌ្ឍ ទាក់ទងនឹងប្រតិបត្តិការយោធា នៅក្នុងប្រទេសយេម៉ែន ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តប្រតិបត្តិការរបស់ខ្លួន ប្រសិនបើក្រុមហ៊ួទី មិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន ទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងការរំខានដល់ការធ្វើនាវាចរណ៍ នៅសមុទ្រក្រហម។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម (IS) ដោយបន្ថែមថា លោក អាល់ស៊ូដានី បានបញ្ចាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ាក់ ក្នុងការការពារទីប្រឹក្សារបស់ក្រុមចម្រុះអន្តរជាតិ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm