មេបញ្ជាការកងទ័ពចិនព្រមានថា កងកម្លាំងទីក្រុងប៉េកាំង ត្រៀមខ្លួនជានិច្ចដើម្បីក្រសោបកោះតៃវ៉ាន់

2025/03/17 02:25:37 pm        164

មេបញ្ជាការនៃអង្គភាពកងទ័ពរំដោះប្រជាជនចិន (PLA) ដែលមើលការខុសត្រូវលើច្រកសមុទ្រតៃវ៉ាន់ បានព្រមានថា យោធារបស់ប្រទេសចិន នៅតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត និង "ត្រៀមខ្លួនរួចរាល់ជានិច្ចគ្រប់ពេលវេលា" ដើម្បីក្រសោបយកកោះតៃវ៉ាន់ និងរារាំងរាល់ការប៉ុនប៉ងទាមទារឯករាជ្យទាំងឡាយរបស់កោះនេះ។

ការព្រមានពីលោក Lin Xiangyang ដែលជាប្រធានបញ្ជាការភាគខាងកើតរបស់កងទ័ព PLA នេះ បានធ្វើឡើងនៅក្នុងសន្និសិទមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីប្រារព្ធខួបលើកទី២០ នៃច្បាប់ប្រឆាំងអបគមន៍ ឬការបះបោរផ្ដាច់ខ្លួន ហើយក៏កើតឡើងបន្ទាប់ពីបណ្ដាប្រមុខមន្រ្តីចិន ប្ដេជ្ញាពន្លឿនការបង្រួបបង្រួម។

ទីក្រុងប៉េកាំងមើលឃើញថា តំបន់តៃវ៉ាន់ ដែលជាផ្នែកមួយនៃប្រទេសចិន នឹងត្រូវបានបង្រួបបង្រួមឡើងវិញដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ហើយច្បាប់ប្រឆាំងអបគមន៍នេះ បានបម្រើជាមូលដ្ឋានច្បាប់សម្រាប់ការទប់ស្កាត់នឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងលើកកម្ពស់ការបង្រួបបង្រួមឡើងវិញ។

គួរឱ្យដឹងថា ច្បាប់ប្រឆាំងអបគមន៍របស់ចិន ត្រូវបានអនុម័តក្នុងឆ្នាំ២០០៥ ដើម្បី "ប្រឆាំង និងត្រួតពិនិត្យការផ្តាច់ខ្លួនរបស់តំបន់តៃវ៉ាន់" និង "ជំរុញការបង្រួបបង្រួមជាតិដោយសន្តិវិធី" ប៉ុន្តែច្បាប់នេះក៏ អនុញ្ញាតឱ្យប្រើ "មធ្យោបាយមិនសន្តិភាព" ផងដែរក្រោមលក្ខខណ្ឌការពារអធិបតេយ្យភាពរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am