ភ្នំពេញក្រោន ឈរចាំវិសាខា និង Tiffy Army ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/03/17 10:18:12 pm        424

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមភ្នំពេញក្រោន ដែលត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army)។

ភ្នំពេញក្រោន បានឡើងកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ បន្ទាប់ពីសរុបលទ្ធផល ២ជើង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៤-១ ក្រោយបញ្ចប់ការប្រកយតជើងទី២ លើទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ បានភ្លាត់ចាញ់ក្រុមលោក ឃឹម បូរី វិញ ១-០ ដែលធ្វើសម្រេចដោយកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី៩០ ។ យ៉ាងណាបរាជ័យនេះ មិនអាចរារាំងដំណើរអតីតក្រុមជើងឯកឆ្នាំ២០០៨ និងឆ្នាំ២០០៩ ឡើងវគ្គបន្ដបានឡើយ ដោយសារជើងទី១ ភ្នំពេញក្រោន បានយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៏ រហូតដល់ ៤-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។

ជាមួយលទ្ធផលនេះដែរ ភ្នំពេញក្រោន គឺត្រូវឈរចាំគូប្រកួតរបស់ខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ រវាងក្រុមវិសាខា និងក្រុមកងយោធពលខេមរភូមិន្ទ ដែលត្រូវប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី២ ខែមេសាខាងមុខ បន្ទាប់ពីជើងទី១ ក្រុមទាំងពីរនេះ បានប្រកួតស្មើគ្នា ២-២ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯបេក្ខភាពដណ្ដើមកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២គូផ្សេងទៀត ក៏នឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃជាមួយគ្នានោះដែរ រវាងព្រះខ័នរាជស្វាយរៀង ជាមួយគិរីវង់សុខសែនជ័យ និងបឹងកេត ជាមួយ ISI ដង្កោសែនជ័យ បន្ទាប់ពីជើងទី១ ព្រះខ័នរាជស្វាយរៀង និងបឹងកេត បានយកឈ្នះក្រៅដី ២-០ ដូចគ្នា ៕អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm