អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានបដិសេធរបាយការណ៍ ដែលអះអាងថា រុស្ស៊ីបានដកទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដោយបានច្រានចោលការអះអាងនេះថា ជា«ព័ត៌មានមិនពិត»។
អ្នកស្រី Maria Zakharova បាននិយាយថា៖«ការដាក់ទណ្ឌកម្មប្រឆាំងនឹងលោក Rubio មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ របាយការណ៍ទាំងនេះ គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ» ដោយបន្ថែមថា ការរឹតបន្តឹងនេះ នៅជាធរមាន។
របាយការណ៍មុននេះ បានលើកឡើងថា រុស្ស៊ីបានលុបចោលទណ្ឌកម្ម បន្ទាប់ពីមានការសន្ទនារវាង លោក Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov)។
លោក Rubio ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់រុស្សី ដែលផ្តោតលើបុគ្គលអាមេរិក ក្នុងខែឧសភា ឆ្នាំ ២០២២ ជាមួយនឹងវិធានការរួមទាំងការហាមឃាត់ការចូលប្រទេសនេះ។