ប្រធានសហព័ន្ធប្រដាល់សកល ចាត់ទុកកម្មវិធីអន្ដរក្លិប ជាចលករថ្មី ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍

2025/03/17 03:30:52 pm        248

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដី​សោមនស្ស​រីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បាន​ទទួល​ការ​គាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តម​បាន​ចាត់ទុ​ក​នេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍ​សម្រាប់​កីឡា​ប្រដាល់​សកលកម្ពុជា ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ ជាមួយការប្រកួតគុនខ្មែរផង និងប្រដាល់សកលផងនេះ ។

ជាមួយការកម្មវិធីដែលមានទស្សនិកជនទស្សនាពេញទីតាំងប្រកួតនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានចាត់ទុកនេះគឺជារឿងដ៏ល្អសម្រាប់សហព័ន្ធ ក្នុងការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត និងអាជីព ក៏ដូចជាការប្រកួតគុនខ្មែរផងដែរ ដែលបានបំផុសនូវចលនាកីឡាជាតិជារួម ដោយឡែកសម្រាប់កីឡាប្រដាល់សកលក៏ដូច្នោះដែរ ដែលមានសន្ទុះអ្នកគាំទ្រច្រើន ពិសេសគឺជនបរទេសតែម្ដង ។

ប្រធានសហព័ន្ធដដែលបន្ថែមថា ទោះបីការរៀបចំកម្មវិធីអន្ដរក្លិបនេះ មិនទាន់ធំ តែការរៀបចំភាគច្រើនជាជនបរទេស ដែលមានបទពិសោធន៍ច្រើន និងជំនាញក្នុងការផ្សព្វផ្សាយ ។ ដូច្នេះនេះជាទុនមួយដែលសហព័ន្ធអាចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីឲ្យកាន់តែមានលក្ខណៈអាជីពនាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមដុសខាតសមត្ថភាព ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

គួរដឹងថា កម្មវិធីអន្តរក្លិបបានប្រព្រឹត្តទៅជារឿយៗ ដោយមានការចូលរួមពីកីឡាករក្នុងស្រុក និងបរទេស ទាំងអ្នកស្ម័គ្រចិត្ត និងលក្ខណៈអាជីពបានចូលរួមការប្រកួតបញ្ចេញសមត្ថភាព ក៏ដូចជាត្រៀមសម្រាប់កីឡាករអាជីពបានចូលរួមប្រកួតអន្តរជាតិតំណាងប្រទេសនាពេលខាងមុខ ជាក់ស្ដែងក្នុងកម្មវិធីនេះ ក៏មានការប្រកួតមិត្តភាពកម្រិតអាជីព រវាងកីឡាករជម្រើសជាតិកម្ពុជា Anvar Nasredinov ដោយបានយកឈ្នះកីឡាករនីហ្សេរីយ៉ា ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am