បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិករក្សាទំនាក់ទំនងជាអចិន្ត្រៃយ៍ ជាមួយចក្រភពអង់គ្លេស ន័រវែស បារាំង ហ្វាំងឡង់ និងរដ្ឋអឺរ៉ុបផ្សេងទៀត ទាក់ទងនឹងដំណោះស្រាយជម្លោះអ៊ុយក្រែន។
លោកបាននិយាយថា៖«យើងកំពុងពិភាក្សាជាមួយបណ្តាប្រទេសនៅអឺរ៉ុប ហើយដែលរួមមានប្រទេសបារាំង អង់គ្លេស ន័រវែស ហ្វាំងឡង់ និងប្រទេសផ្សេងទៀត។
កាលពីចុងសប្តាហ៍មុន អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទទួលលោក Witkoff កាលពីថ្ងៃទី ១៣ ខែមីនា ហើយបានផ្តល់ព័ត៌មានដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump)។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ មិនបានបង្ហាញពីប្រធានបទជាក់លាក់នៃការសន្ទនារវាងលោកពូទីន និងលោក Witkoff នោះទេ។ អ្នកនាំពាក្យសេតវិមានអ្នកស្រី លោក Karoline Leavitt បានលើកឡើងកាលពីថ្ងៃទី ១២ ខែមីនាថា បេសកជនពិសេសរបស់មេដឹកនាំអាមេរិករូបនេះ កំពុងនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃសុក្រថា មិនយូរប៉ុន្មានបន្ទាប់ពីលោក Witkoff ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន នឹង «វាយតម្លៃឲ្យបានហ្មត់ចត់បន្ថែមទៀតអំពីជំហររបស់រុស្ស៊ី»។ លោក Rubio បានបញ្ជាក់ថាបន្ទាប់មកលោក ត្រាំ នឹងកំណត់ជំហានបន្ទាប់ ដែលសហរដ្ឋអាមេរិកនឹងធ្វើទាក់ទងនឹងដំណោះស្រាយនេះ។