ក្រុមឧទ្ទាម M23 ចោទប្រកាន់រដ្ឋាភិបាលកុងហ្គោ ប៉ុនប៉ង «បំផ្លាញ» ការចរចាសន្តិភាព

2025/03/17 11:02:26 pm        65

ក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសរ៉្វាន់ដា គឺ M23 កាលពីថ្ងៃអាទិត្យ (ទី១៦ ខែមីនា) បានចោទប្រកាន់រដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលខ្លួនកំពុងប្រយុទ្ធជាមួយនៅភាគខាងកើតប្រទេស ពីការប៉ុនប៉ង «បំផ្លាញ» កិច្ចពិភាក្សាដោយផ្ទាល់ដែលត្រូវបានគ្រោងទុកធ្វើឡើងនៅប្រទេសអង់ហ្គោឡា។

អ្នកនាំពាក្យរបស់ក្រុម M23 និងសម្ព័ន្ធទន្លេកុងហ្គោ (AFC) ជាសម្ព័ន្ធភាពនយោបាយ-យោធា ដែលក្រុម M23 ជាសមាជិក បានចោទប្រកាន់រដ្ឋាភិបាលកុងហ្គោថា បានប្រើប្រាស់យន្តហោះចម្បាំង និងយានដ្រូន ដើម្បីទម្លាក់គ្រាប់បែកលើតំបន់ដែលមានប្រជាជនរស់នៅច្រើន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

តាមរយៈសារដែលត្រូវបានបង្ហោះនៅបណ្ដាញសង្គម X លោក Lawrence Kanyuka បានឲ្យដឹងថា៖ «ការបង្កើននូវភាពតានតឹងដ៏អាក្រក់នេះ បង្ហាញពីចេតនារបស់របបទីក្រុង Kinshasa ដែលចង់បំផ្លាញកិច្ចសន្ទនាដែលទន្ទឹងរង់ចាំជាយូរមកហើយ»។

យ៉ាងណាក្ដី សារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់បាននោះឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលធ្វើឡើងដោយក្រុម M23 នេះ ហើយរដ្ឋាភិបាលកុងហ្គោ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Kanyuka «ទទួលស្គាល់ពីការទទួលបាន» នូវការអញ្ជើញរបស់អង់ហ្គោឡា ដើម្បីឲ្យមាន «ការសន្ទនាដោយផ្ទាល់» ដែលគ្រោងធ្វើនៅថ្ងៃអង្គារ នៅទីក្រុង Luanda ជាមួយរដ្ឋាភិបាលកុងហ្គោ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានបដិសេធមិនចូលរួមកិច្ចពិភាក្សាជាមួយក្រុម M23 ដែល ដោយមានគាំទ្រដោយកងទ័ពរ៉្វាន់ដា បានដណ្ដើមកាន់កាប់យ៉ាងលឿន នៅភាគខាងកើតកុងហ្គោ ចាប់តាំងពីដើមឆ្នាំមក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm