អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល (Angela Merkel) បានហៅប្រទេសរុស្ស៊ីថាជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដែលនាំឲ្យមានការកោតសរសើរយ៉ាងជាក់លាក់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា ( Donald Trump)។
លោកស្រី មឺកែល ដែលកាន់តំណែងជាអធិការបតី ក្នុងឆ្នាំ ២០០៥-២០២១ បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយសារព័ត៌មាន Berliner Zeitung ថា៖«រុស្ស៊ី គឺជាប្រទេសដ៏ធំមួយដែលមានធនធានរ៉ែជាច្រើន និងជាប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏រឹងមាំ» ហើយ ជាការពិតណាស់ ប្រទេសនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីលោកប្រធានាធីបតិ ដូណាល់ ត្រាំ។
លោកស្រី បានបន្តថា ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា លោកចង់ផ្គាប់ចិត្តរុស្ស៊ីនោះទេ»។ យោងតាមលោកស្រី បានឲ្យដឹងថា លោក ត្រាំ ចាប់អារម្មណ៍ជាពិសេស ក្នុងការធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត។
ដោយបានអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅក្នុងសេតវិមាន លោកស្រី មឺកែល អាយុ ៧០ឆ្នាំ បានរំលឹករឿងនះថា លោកស្រី មិនដែលចង់ឃើញរឿងបែបនេះ កើតឡើងម្តងទៀតទេ។