ទីក្រុង​ម៉ូស្គូ​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការ​ផ្ទុះ​អណ្ដូងរ៉ែ​ធ្យូងថ្ម

2021/11/27 05:48:14 pm        367

​រុស្ស៊ី៖ ពលរដ្ឋ​នៅ​ទីក្រុង​ម៉ូស្គូបាន​នាំ​យក​ផ្កា​ទៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ ដើម្បី​រំលឹក​ដល់​កម្មករអណ្ដូងរ៉ែ​ដែល​បាន​ស្លាប់​ក្នុងអំឡុងពេល​ការផ្ទុះ​ឧស្ម័ន​មេតាន ​នៅក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​ក្នុង​តំបន់ Kemerovo។ អាជ្ញាធរ​​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​ឈ្មោះ​ជនរងគ្រោះ ៥១នាក់​ដែលត្រូវបាន​គេ​សន្ម​ត់​ថា​បាន​ស្លាប់​បន្ទាប់ពី​ការផ្ទុះ​អណ្តូងរ៉ែ​នៅ​តំបន់​ Siberia ដែល​ត្រូវបាន​គេ​ជឿថា​ ជា​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០ ​មក​។

បញ្ជី​ឈ្មោះ​កម្មករ​អណ្តូងរ៉ែ ៤៦នាក់ និង​ក្រុម​អ្នក​ជួយសង្គ្រោះ ៥នាក់ត្រូវបាន​ផ្សព្វផ្សាយតាម​អ៊ីនធឺណិត​ដោយ​រដ្ឋាភិបាល​តំបន់ Kemerovo នៅ​ភាគ​និរតី​តំបន់ Siberia ជាកន្លែងដែល​អណ្តូងរ៉ែ​ស្ថិតនៅ​ទីនោះ​។ ដំបូង​ឡើយអាជ្ញាធរ​បាន​រាយការណ៍​ពី​ការស្លាប់ដែលអាច​កើតមាន​ដល់​ចំនួន ៥២​​នាក់ ប៉ុន្តែ​ក្រុម​រុករក​កាលពី​ថ្ងៃ​សុក្របាន​រកឃើញ​អ្នក​នៅរស់រាន​មានជីវិត​ម្នាក់ ជា​អ្វីដែល​មន្ត្រី​បាន​ពិពណ៌នាថា​ជា​អព្ភូតហេតុ​។ កម្មករ​រុករក​រ៉ែ​សរុប ២៨៥​នាក់​នៅក្នុង​អណ្តូងរ៉ែ Listvyazhnaya នៅពេល​មានការ​ផ្ទុះកាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលបាន​បញ្ចេញ​ផ្សែង​ពុល​ពេញ​អណ្តូងរ៉ែ​យ៉ាង​ឆាប់រហ័ស​។ កម្មករ ២៣៩​នាក់​ត្រូវបានជួយសង្គ្រោះ​ភ្លាមៗ​បន្ទាប់ពី​ការ​បំផ្ទុះ ​ហើយ​ជាង ​៦០​នាក់​បាន​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ ខណៈ​រងរបួស​។

នៅ​ទីក្រុងម៉ូស្គូ កាលពី​យប់​ថ្ងៃ​សុក្រមនុស្ស​ជាច្រើនបានមក​ជួបជុំគ្នា នៅក្នុង​ពិធី​រំលឹក​មួយខាងក្រៅ​ការិយាល័យ​តំណាង​តំបន់​ Kemerovo ដោយ​ដាក់​ផ្កា និង​ក្រដាសប្រាក់​។ នេះ​ជា​សោកនាដកម្ម​ដ៏​ធំមិន​ត្រឹមតែ​សម្រាប់​តំបន់​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​ទាំងមូល​។ វាជា​ឧបទ្ទវហេតុ​អណ្តូងរ៉ែដែលមាន​មនុស្ស​ស្លាប់​ច្រើនបំផុត ​នៅក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំងពី​ឆ្នាំ២០១០ នៅពេលដែល​ការផ្ទុះ​ឧស្ម័ន​មេតានចំនួនពីរលើក និង​អគ្គិភ័យ​បណ្តាល​ឲ្យ​មនុស្ស​ ៩១​នាក់​ស្លាប់​នៅ​អណ្តូងរ៉ែ Raspadskaya ក្នុងតំបន់ Kemerovo ដូចគ្នានេះ៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm