អនុរដ្ឋមន្ត្រីការបរទេសរុស្សី Andrey Rudenko បានពិភាក្សាអំពីដំណើរការនៃទំនាក់ទំនងកម្រិតខ្ពស់ និងកម្រិតកំពូលរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលពិគ្រោះយោបល់ នៅទីក្រុងព្យុងយ៉ាង ជាមួយសមភាគីលោក Kim Jong-gu និងរដ្ឋមន្ត្រីការបរទេសលោក ស្រី Choe Son-hui ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖«ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់ លើបញ្ហាសំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រួមទាំងការកំណត់ពេលវេលានៃទំនាក់ទំនងនយោបាយ នៅកម្រិតខ្ពស់ និងកម្រិតខ្ពស់បំផុត។
យោងតាមក្រសួង ការពិភាក្សានេះ បានផ្តោតលើការអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង ក្នុងខែមិថុនា ឆ្នាំ ២០២៤។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេ ក្នុងការអនុវត្តបទប្បញ្ញត្តិនៃសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខា នៅទីក្រុងព្យុងយ៉ាងដោយមេដឹកនាំនៃប្រទេសទាំងពីរ។ ក្រសួងបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរុស្ស៊ី-កូរ៉េដល់កម្រិតសម្ព័ន្ធមិត្តថ្មីគួរឲ្យកត់សម្គាល់ ស្របតាមតម្រូវការ ក្នុងសតវត្សរ៍នេះ»។
ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ភាគីទាំងពីរ បានអះអាងជាថ្មីអំពីភាពរឹងមាំ និងការភ្ជាប់នូវការវាយតម្លៃរបស់ពួកគេទាក់ទងនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន ខណៈផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។