នាយករដ្ឋមន្ត្រីថៃ គំរាមចាត់វិធានការផ្លូវច្បាប់ ជុំវិញការស្លាប់ចុងក្រោយបង្អស់ នៅការដ្ឋានសំណង់

2025/03/18 12:54:39 am        112

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) នៅថ្ងៃចន្ទ (ទី១៧ ខែមីនា) បានអំពាវនាវឲ្យមានចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីមនុស្ស ៦នាក់ បានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងមក នៅទីកន្លែងគម្រោងសាងសង់ផ្លូវហាយវេ ដែលបានឃើញមានឧបទ្ទវហេតុបណ្ដាលឲ្យមានអ្នកស្លាប់ជាញឹកញាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែមីនា ធ្នឹមបេតុងនៅការដ្ឋានសាងសង់ បានបាក់រលំនៅលើផ្លូវ Rama II ជាផ្លូវហាយវេដ៏សំខាន់ដែលតភ្ជាប់ទីក្រុងបាងកកទៅកាន់ភាគខាងត្បូងរបស់ប្រទេស។

លោកស្រី ផែថងថាន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយភ្នាក់ងាររដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមីនានេះ ដើម្បីពិភាក្សាអំពីសុវត្ថិភាព បន្ទាប់ពីមានឧបទ្ទវហេតុដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសផងដែរ។ លោកស្រីបានប្រាប់ថា អ្នកម៉ៅការអាចត្រូវបានដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ ប្រសិនបើត្រូវបានរកឃើញថា មានការធ្វេសប្រហែស ហើយការចោទប្រកាន់ព្រហ្មទណ្ឌ អាចកើតមានបន្ទាប់ពីនោះ។

អំឡុងកិច្ចប្រជុំនោះ លោកស្រីបាននិយាយថា៖ «យើងនឹងពិនិត្យមើលថា តើដំណើរការណាមួយ ត្រូវបានគេមិនអើពើដែរ ឬទេ ហើយថា តើការងារសាងសង់បានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែរ ឬអត់។ ប្រហែលជាអាចមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ»។

គួររំលឹកដែរថា ការដាច់ធ្លាក់ដងស្ទូច កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានបណ្ដាលកម្មករយ៉ាងហោចណាស់ ៣នាក់ ស្លាប់ ខណៈដែលសារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានឧបទ្ទវហេតុបណ្ដាលឲ្យមានអ្នកស្លាប់ ២លើកបន្ថែមទៀត គឺនៅក្នុងខែឧសភា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm