លោក Trump បញ្ឈប់វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី

2025/03/18 12:57:26 am        164

កាលពីចុងសប្តាហ៍កន្លងមក អ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀតរាប់រយនាក់ ដែលធ្វើការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរី និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត បានទទួលអ៊ីម៉ែល ដែលប្រាប់ជាព័ត៌មានថា ពួកគេនឹងត្រូវបានរារាំងមិនឲ្យចូលការិយាល័យធ្វើការ ហើយគួរតែប្រគល់ប័ណ្ណអនុញ្ញាតសារព័ត៌មាន ទូរសព្ទ និងឧបករណ៍ផ្សេងទៀតដែលត្រូវបានផ្ដល់ឲ្យដោយការិយាល័យ ។

សូមបញ្ជាក់ថា លោក Trump ដែលបានកាត់បន្ថយទីភ្នាក់ងារជំនួយអាមេរិក និងក្រសួងអប់រំរួចហើយ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក បានចេញក្រឹត្យមួយដែលបានចុះបញ្ជីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលថា ស្ថិតក្នុងចំណោម «សមាសភាពនៃការិយាធិបតេយ្យសហព័ន្ធ ដែលប្រធានាធិបតីបានកំណត់ថា មិនចាំបាច់»។

លោកស្រី Kari Lake អ្នកគាំទ្រដ៏លេចធ្លោ ចំពោះលោក Trump និងជាអតីតអ្នកសារព័ត៌មាន នៅរដ្ឋ Arizona ដែលត្រូវបានឲ្យទទួលខុសត្រូវលើទីភ្នាក់ងារសារព័ត៌មាន បានសរសេរនៅក្នុងអ៊ីម៉ែលផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានាដែលលោកស្រីត្រួតពិនិត្យថា ប្រាក់ជំនួយរបស់សហព័ន្ធ «លែងផ្ដល់ជូនជាអាទិភាពទៀតហើយ»។

មន្ត្រីសារព័ត៌មានសេតវិមានម្នាក់ ឈ្មោះ Harrison Fields បានបញ្ចេញសារតាមរយៈការបង្ហោះលើបណ្ដាញសង្គម X ដោយសរសេរថា «លាហើយ» ការផ្សាយសំឡេងជា ២០ភាសា ដែលទំនងជាការសំដៅទៅដល់ការផ្សាយពហុភាសារបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm