អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន មិនដែលបានផ្គត់ផ្គង់អាវុធ និងសមាសធាតុប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា ដល់អ្នកចូលរួមនៃជម្លោះអ៊ុយក្រែននោះទេ។
អ្នកស្រីបានសង្កត់ធ្ងន់ថា៖«ប្រទេសចិនតែងតែជំរុញសន្តិភាព និងការសន្ទនាយ៉ាងសកម្ម លើបញ្ហាអ៊ុយ ក្រែន។ ប្រទេសនេះ មិនដែលផ្តល់អាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិត ដល់ភាគីជម្លោះណាមួយឡើយ និងបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវទំនិញប្រើប្រាស់សម្រាប់ស៊ីវីលនិងយធា ដោយបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលចេញដោយប្រមុខការទូតមកពីក្រុមប្រទេស G7។
អ្នកការទូតរូបនេះ បាននិយាយថា អាជ្ញាធរចិនថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមប្រទេស G7 ដើម្បី «ផ្លាស់ប្តូរការទទួលខុសត្រូវ» ចំពោះការកើនឡើងភាពតានតឹង ទៅលើ ប្រទេសចិន ដោយបន្ថែមថា ទីក្រុងប៉េកាំងបានធ្វើការតវ៉ាយ៉ាងបើកចំហ ជាមួយប្រទេស G7 រួចហើយ ខណៈដែលសេចក្តីថ្លែងការណ៍អំពី«មិនអើពើនឹងការពិត និងការមើលស្រាលចំពោះប្រទេសចិន»។