ទាហានស៊ីរីបានបាញ់តគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធ នៅភាគឦសានលីបង់

2025/03/18 03:02:52 am        125


កងទ័ពស៊ីរីបានបាញ់តគ្នាជាមួយទាហាន និងក្រុមប្រដាប់អាវុធលីបង់ នៅភាគឦសានប្រទេសលីបង់ ពេញមួយយប់ថ្ងៃអាទិត្យ (ទី១៦ ខែមីនា) និងឆ្លងចូលថ្ងៃចន្ទ ដែលជាការប៉ះទង្គិចគ្នាថ្មី នៅតាមព្រំដែននៃប្រទេសទាំង២។

ភាពតានតឹង នៅតាមបណ្ដោយព្រំដែនតំបន់ភ្នំនេះ មានកម្រិតកាន់តែខ្ពស់ឡើងៗ ក្នុងរយៈពេលប៉ុន្មានខែនេះ ចាប់តាំងពីក្រុមឧទ្ទាមឥស្លាម បានផ្តួលរំលំរបបរបស់លោក Bashar al-Assad នៅប្រទេសស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ និងក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់ គឺហេសបូឡា ហើយរដ្ឋាភិបាលអន្តរកាលសេរី បានបង្កើតស្ថាប័ន និងកងទ័ពរបស់ខ្លួនដោយផ្ទាល់។

កាលពីល្ងាចថ្ងៃអាទិត្យ ក្រសួងការពារជាតិស៊ីរី បានចោទប្រកាន់ក្រុមហេសបូឡាថា បានឆ្លងចូលទៅក្នុងដែនដីរបស់ស៊ីរី ហើយបានចាប់ពង្រត់ និងសម្លាប់សមាជិក ៣នាក់នៃកងទ័ពថ្មីរបស់ប្រទេសស៊ីរី។ តែក្រុមហេសបូឡាបានបដិសេធពីការជាប់ពាក់ព័ន្ធណាមួយ។ ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មាន Reuters ថា ទាហានស៊ីរី ៣នាក់ បានឆ្លងចូលទៅក្នុងដែនដីលីបង់ ហើយត្រូវបានសម្លាប់ដោយសមាជិកនៃក្រុមប្រដាប់អាវុធរបស់កុលសម្ព័ន្ធមួយ នៅភាគឦសានលីបង់ ដោយសារពួកគេខ្លាចថា ទីក្រុងរបស់ខ្លួន ស្ថិតនៅក្រោមការវាយប្រហារ។

បើយោងតាមក្រសួងការពារជាតិស៊ីរី និងកងទ័ពលីបង់ បានឲ្យដឹងថា ជាការសងសឹក ចំពោះការស្លាប់របស់ទាហានខ្លួននោះ ទាហានស៊ីរីបានបាញ់ផ្លោងដាក់ទីក្រុងព្រំដែនរបស់លីបង់ពេញមួយយប់។ អ្នកស្រុកនៃទីក្រុង Al-Qasr ដែលមានចម្ងាយមិនដល់ ១គីឡូម៉ែត្រពីព្រំដែន បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេបានភៀសខ្លួនចេញពីដែនដីគោកបន្ថែមទៀត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។

នាថ្ងៃចន្ទនេះ កងទ័ពលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រគល់សពប្រជាជនស៊ីរី ៣នាក់ដែលត្រូវបានសម្លាប់នោះ ទៅឲ្យអាជ្ញាធរស៊ីរី ហើយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់ប្រហារចេញពីដែនដីស៊ីរី និងបានបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ព្រំដែន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm