លោក Trump និយាយថាប្រធានាធិបតីចិននឹងទៅទស្សនកិច្ចសហរដ្ឋអាមេរិក ខណៈសង្គ្រាមពាណិជ្ជកម្មដ៏តានតឹង

2025/03/18 03:18:53 pm        184

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១៧ មីនាថា សមភាគីចិនរបស់លោកគឺលោក Xi Jinping នឹងទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ     ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកជុំវិញការដំឡើងពន្ធរបស់លោក Trump ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលរូបលោកទៅទស្សនាមជ្ឈមណ្ឌល Kennedy សម្រាប់សិល្បៈសម្តែងក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈកំពុងនិយាយអំពីមេដឹកនាំចិន ថា លោកនឹងមកក្នុងពេលដ៏ខ្លីខាងមុខ។      លោក Trump ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ 

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានចាប់ផ្តើមពិភាក្សាអំពីកិច្ចប្រជុំកំពូលដែលអាចកើតមាននៅក្នុងខែមិថុនា នៅសហរដ្ឋអាមេរិក។ មេដឹកនាំទាំងពីរនឹងប្រារព្ធខួបកំណើតនៅខែមិថុនា។ 

ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករា លោកTrump បានដំឡើងពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗ រួមមានប្រទេសចិន កាណាដា និងម៉ិកស៊ិក ដោយលើកឡើងពីអតុល្យភាពពាណិជ្ជកម្ម និងការបរាជ័យរបស់ប្រទេសទាំងនោះក្នុងការទប់ស្កាត់លំហូរសារធាតុញៀនហ្វង់តានីល។កាលពីសប្តាហ៍មុន ប្រទេសចិនបានអំពាវនាវឱ្យមានការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Trump នៅដើមខែនេះ បានដំឡើងពន្ធ ១០ ភាគរយបន្ថែមលើផលិតផលចិន ឡើងដល់២០ ភាគរយ។ទីក្រុងប៉េកាំងបានឆ្លើយតបដោយការដំឡើងពន្ធរហូតដល់១៥%លើទំនិញកសិកម្មជាច្រើនរបស់សហរដ្ឋអាមេរិក រួមមានសណ្តែកសៀង សាច់ជ្រូក និងសាច់មាន់។

ចិន ដែលជាប្រទេសផលិតដែកថែបលំដាប់កំពូលរបស់ពិភពលោកក៏បានប្តេជ្ញាផងដែរថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដាច់ដោយឡែកពីគ្នាលើដែកថែប និងអាលុយមីញ៉ូម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm