លោកTrumpព្រមានអ៊ីរ៉ង់ នឹងប្រឈមផលវិបាកធ្ងន់ធ្ងរ បើមិនបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ួទី

2025/03/18 03:53:11 pm        160

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃចន្ទ ទី១៧ ខែមីនាថាលោកនឹងអូសអ៊ីរ៉ង់ឲ្យចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារណាមួយធ្វើឡើងដោយក្រុមចលនាហ៊ួទីដែលប្រទេសនេះបានគាំទ្រក្នុងប្រទេសយេម៉ែន ខណៈរដ្ឋបាលរបស់លោកបានពង្រីកប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីលោកវិលត្រឡប់ទៅកាន់សេតវិមាន។

ឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ចលនាហ៊ួទីចំពោះការដឹកជញ្ជូនអន្តរជាតិ សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមអាកាសថ្មីមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ទូរទស្សន៍Al Masirah គ្រប់គ្រងដោយក្រុមហ៊ួទីនិយាយថាកាលពីថ្ងៃចន្ទទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidahនិងតំបន់Al Jawf ភាគខាងជើងនៃរដ្ឋធានីសាណា(Sanaa)ត្រូវបានកំណត់គោលដៅ។

លោក Trump បាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកថារាល់ការបាញ់ប្រហារដោយក្រុមហ៊ួទី នឹងត្រូវបានមើលពីចំណុចនេះទៅ ជាការបាញ់ចេញពីអាវុធ និងការដឹកនាំរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវ និងទទួលរងផលវិបាក ហើយផលវិបាកទាំងនោះនឹងធ្ងន់ធ្ងរ។

សេតវិមានបាននិយាយថា សាររបស់លោក Trump ទៅកាន់ប្រទេសអ៊ីរ៉ង់ គឺដើម្បីបញ្ជាក់ពីភាពម៉ឺងម៉ាត់របស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក សង់ ផាណេល (Sean Parnell) បាននិយាយថា ខ្លួនបានវាយប្រហារជាង ៣០ កន្លែងរហូតមកដល់ពេលនេះ ហើយនឹងប្រើប្រាស់កម្លាំងដ៍ច្រើនលើសលប់ប្រឆាំង ក្រុមហ៊ួទី លុះត្រាក្រុមនេះបញ្ឈប់ការវាយប្រហារលើនាវាទំនិញនៅសមុទ្រក្រហម ហើយនឹងមិនផ្លាស់ប្ដូរគោលដៅទេ។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្ស៥៣ នាក់បានស្លាប់ក្នុងការវាយប្រហារនេះ។ កុមារ៥នាក់ និងស្ត្រី២នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយ៩៨នាក់បានរងរបួស ។ សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីចំនួនអ្នកស្លាប់ ទាំងនោះបានទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm