ក្រុមគ្រូពេទ្យសង្រ្គោះបឋម និងសាក្សីនៅដែនដីហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ជាង ១០០នាក់ ត្រូវបានសម្លាប់ ដែលក្នុងនោះរួមទាំងកុមារជាច្រើន ហើយមនុស្សរាប់រយនាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលយប់ឈានចូលថ្ងៃអង្គារ ១៨ មីនា នេះ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា មក៕


