[UPDATE] បទឈប់បាញ់ហ្កាហ្សា ត្រូវបានរលាយ ខណៈអ៊ីស្រាអែលវាយប្រហារជាថ្មីកាន់តែខ្លាំង និងប្តេជ្ញា កម្ទេចក្រុមហាម៉ាស

2025/03/18 04:52:54 pm        147

បទឈប់បាញ់ដ៏ផុយស្រួយក្នុងដែនដីហ្កាហ្សា បានរលាយនៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ខណៈអ៊ីស្រាអែលបានបើកវាយប្រហារដ៏ខ្លាំងក្លានៅទូទាំងតំបន់នេះ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាបង្កើនកម្លាំងយោធាកម្ទេចក្រុមហាម៉ាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃអង្គារនេះ ថា ពួកគេកំពុងវាយប្រហារយ៉ាងសន្ធាប់លើគោលដៅរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយប់នេះ យើងបានវិលត្រលប់ទៅរកការប្រយុទ្ធឡើងវិញនៅក្នុងទឹកដីហ្កាហ្សា ។

អ៊ីស្រាអែល បានបើកការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបនៅយប់ថ្ងៃអង្គារនេះ សម្លាប់មនុស្សជាង១០០នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហាម៉ាសបានប្រកាសថា លោក Netanyahu និងរដ្ឋាភិបាលជ្រុលនិយមរបស់លោក បានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងឈប់បាញ់ ដោយទុកអ្នកជាប់ឃុំនៅតំបន់ហ្កាហ្សា ប្រឈមហានិភ័យនៃជោគវាសនាដែលមិនអាចដឹងបាន។

ក្រសួងការពារជនស៊ីវិលនៅហ្កាហ្សាបាននិយាយថា មនុស្សមួយចំនួនត្រូវបានជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះសម្បែងដែលត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ផ្សេងៗ ក្នុងដែនដីរងការឡោមព័ទ្ធមួយនេះ។ អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ CNNនៅដែនដីហ្កាហ្សា បានរាយការណ៍ពីការវាយប្រហារនៅតាមទីតាំងជាច្រើនក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm