សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនគណៈប្រតិភូកុងស៊ុលកិត្តិយសចំនួន ១១ ប្រទេសចូលជួបសម្ដែងការគួរសម

2025/03/18 04:55:02 pm        311

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូកុងស៊ុលកិត្តិយសចំនួន ១១ ប្រទេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនាព្រឹកនេះថា ប្រតិភូកិត្តិយសទាំង១១ ប្រទេសនេះ បានដឹកនាំដោយ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) នឹងអមដោយកុងស៊ុលកិត្តិយសចំនួន ១០ ទៀត ដូចជា កុងស៊ុលកិត្តិយស អ៊ីតាលី, អាល្លឺម៉ង់, ហ្វាងឡង់, ន័រវេស, អេស្បាញ, ស៊ុយអ៊ែត និងចក្រភពអង់គ្លេស ជាដើម។ 

នៅក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះវត្តមាននៃបណ្ដាប្រតិភូកិត្តិយសទាំង១១ ប្រទេស បានចូលជួបសម្ដែងការគួរសម។ សម្ដេចក៏រំពឹងថា តាមរយៈជំនួននេះ នឹងធ្វើឱ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំង១១ មានភាពរីកចម្រើនបន្ថែមទៀត។ 

នៅក្នុងឱកាសនោះឯកឧត្តម Salah ESSA ដែលជាតំណាងប្រតិភូកុងស៊ុលទាំង ១១ ប្រទេស បានថ្លែងនូវអំណរគុណ ចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាស និងអនុញ្ញាតឱ្យតំណាងកុងស៊ុលកិត្តិយសទាំង ១១ ប្រទេសបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តម ក៏បានអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានទទួលតួនាទីជាប្រធានព្រឹទ្ធសភា របស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញនូវក្ដីរីករាយចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កាលពីនៅជាអតីតនាយករដ្ឋមន្រ្ដី និងភាពរីកចម្រើនរបស់កម្ពុជាមកដល់ពេលនេះដែលដឹកនាំបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីបន្តវេន។ 

ក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី បានរំលេចអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយនឹងប្រទេសទាំង១១ ជាពិសេសគឺផ្ដោតទៅលើការធ្វើពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍ ជាមួយនឹងបណ្ដាប្រទេសទាំង១១ឱ្យមានការកើនឡើងបន្ថែមទៀត ដែលជាក្ដីចង់បានរបស់ប្រទេសកម្ពុជា។ 

សម្ដេចក៏ចង់ឱ្យបណ្ដាប្រទេសទាំង ១១ ជួយបន្ថែមទៀតដល់កម្ពុជាមិនត្រឹមតែក្នុងក្របខណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ក៏ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាននោះ គឺការបណ្ដុះនូវធនធានខួរក្បាល គឺសំដៅទៅលើធនធានមនុស្ស របស់ប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្ដីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម Salah ESSA បានលើកឡើងថា ឯកឧត្តមនឹងខិតខំប្រឹងប្រែង ជាមួយនឹងតំណាងនៃកុងស៊ុលកិត្តិយសទាំង១០ប្រទេសទៀត ក្នុងការធ្វើយ៉ាងណាឱ្យការធ្វើវិនិយោគ, ពាណិជ្ជកម្ម, អភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសទាំង ១១ មានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសឯកឧត្តម នឹងខិតខំប្រឹងប្រែងក្នុងការទាក់ទាញ អ្នកវិនិយោគក្នុងចំណោមប្រទេសទាំង ១១ នេះ មកវិនិយោគ ធ្វើពាណិជ្ជកម្ម និងជំរុញទេសចរមកទស្សនាកម្ពុជា។ 

ឯកឧត្តម Salah ESSA បានបង្ហាញនូវការកោតសរសើរចំពោះលក្ខណៈអំណោយផលរបស់ប្រទេសកម្ពុជា ដែលមានកត្តាសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្ដី ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានភាពរីកចម្រើននឹងមានសន្ដិសុខជាតិល្អប្រសើរ។ 

ក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណ ចំពោះ ឯកឧត្តម Salah ESSA និងតំណាងកុងស៊ុលទាំង ១០ ប្រទេស ដែលបានវាយតម្លៃដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងកត្តាសន្ដិសុខផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm