សៀមរាប៖ កាលពីព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ឺ វីរៈ សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ និងជាប្រធានក្រុមការងាររៀបចំកម្មវិធីសួនមុនីហទ័យ បានអញ្ជេីញជាអធិបតីភាពពិធីប្រុងពលីសុំសេចក្តីសុខសេចក្តីចម្រើន ដើម្បីចូលសាងសង់ទីតាំងសួនមុនីហទ័យ ត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស.២៥៦៨-២៥៦៩ គ.ស.២០២៥ នៅសួនច្បារហ្រ្គង់ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីប្រុងពលីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លោកស្រី ក្រុមការងាររៀបចំកម្មវិធីសួនមុនីហទ័យជាច្រើនរូប៕






