ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែនដីហ្កាហ្សា បានរាយការណ៍ថា ពេលនេះមានអ្នកស្លាប់លើសពី ២០០នាក់ហើយ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើទីតាំងជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅព្រឹកព្រលឹម ថ្ងៃអង្គារ ១៨ មីនា នេះ ដែលក្នុងនោះមានស្រ្តី និងកុមារជាច្រើន ហើយមនុស្សរាប់រយនាក់រងរបួស។

សាក្សីបានឱ្យដឹងថា សំឡេងផ្ទុះមានលាន់លឺពាសពេញដែនដីដ៏តូចចង្អៀតមួយនេះ ហើយរថយន្តសង្រ្គោះ និងក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ជួយជីវិតអ្នករបួស នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា មក៕
