អ៊ីរ៉ង់ រិះគន់ការលើកឡើងពីក្រុមហ៊ួទីរបស់លោក Trump ថាជារឿង "មិនប្រុងប្រយ័ត្ន និងបង្ករឿង"

2025/03/18 10:54:27 am        92

អ៊ីរ៉ង់ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (១៧ មីនា) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងក្រុមមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត បានធ្វើ "សេចក្តីថ្លែងការណ៍ដែលមិនប្រុងប្រយ័ត្ន និងបង្ករឿង" ទាក់ទងនឹងក្រុមប្រដាប់អាវុធយេម៉ែន ហ៊ួទី ដែលបង្កើន "ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន" និងគំរាមកំហែងការប្រើប្រាស់កម្លាំងប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បានសរសេរនៅក្នុងលិខិតមួយថា "អ៊ីរ៉ង់ បដិសេធយ៉ាងដាច់អហង្ការ និងជាដាច់ខាតនូវការចោទប្រកាន់ណាមួយលើការរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធលើការហាមឃាត់អាវុធនៅក្នុងប្រទេសយេម៉ែន ឬការជាប់ពាក់ព័ន្ធក្នុងសកម្មភាពបង្កអស្ថិរភាពណាមួយនៅក្នុងតំបន់"។

លោក Trump កាលពីថ្ងៃចន្ទ បានលើកឡើងថា លោកនឹងចាត់ទុកអ៊ីរ៉ង់ ថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារណាមួយដែលធ្វើឡើងដោយក្រុមហ៊ួទី ដែលខ្លួនគាំទ្រនៅយេម៉ែន ដោយព្រមានថា អ៊ីរ៉ង់នឹងទទួលរងផលវិបាក ហើយផលវិបាកទាំងនោះនឹងធ្ងន់ធ្ងរយ៉ាងខ្លាំង។ សេតវិមានបញ្ជាក់ថា សាររបស់លោក Trump ទៅកាន់អ៊ីរ៉ង់ ជារឿងម៉ឺងម៉ាត់ មិនមែនលេងសើចនោះទេ។

ក្រុមហ៊ួទី ជាចលនាប្រដាប់អាវុធមួយ ដែលបានគ្រប់គ្រងផ្នែកដ៏ធំនៅយេម៉ែន បើទោះបីជាមានការទម្លាក់គ្រាប់បែកជិតមួយទសវត្សរ៍ ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដើម្បីកម្ចាត់ក្រុមនេះក៏ដោយ ហើយពួកសកម្មប្រយុទ្ធទាំងនេះបានចាប់ផ្តើមការវាយប្រហារជាច្រើនលើនាវានៅឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរំខានដល់ពាណិជ្ជកម្មពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am